• ស្ត្រី​តំណាង​អ្នកភូមិ​បឹងកក់​ប្រកាស​ជំហរ​នៅតែ​បន្ត​ការតវ៉ា​ទាម​ទារក​យុត្តិធម៌​

    • Issue Date 13-Apr-2015

    អ្នក​ស្រី​ ទេព វ​ន្នី​​​ ស្ត្រី​តំណាង​អ្នកភូមិ​បឹងកក​រ់បា​ន​រៀបរាប់​ពី​ជីវិត​រស់នៅ​ពន្ធនាគារ​ព្រៃ​ស​ដែល​រដ្ឋាភិបាល​បាន​ចាប់​ក្រុម​ស្ត្រី​បឹងកក់​ទាំង​១០​នាក់​ជុំវិញ​ករណី​តវ៉ា​ពី​រឿង​ទឹក​ជាន់​លេច​ផ្ទះ ត្រូវបាន​ជាប់ទោស​ចំនួន​៥​ខែ​។​ស្ត្រី​តំណាង​អ្នកភូមិ​បឹងកក់​រូបនេះ​បានប្រកាស​ជំហរ​របស់ខ្លួន​ថា នឹង​នៅតែ​តវ៉ា​ទាម​ទារក​យុត្តិធម៌​បន្តទៀត ដរាបណា​យុត្តិធម៌​មិនទាន់មាន​សម្រាប់​អ្នកភូមិ​បឹងកក់​។​​សម្លេង​អ្នក​ស្ត្រី​​​​ ​ទេព វ​ន្នី​៖ ការប្រកាស​ជំហរ​ស្ត្រី​តំណាង​អ្នកភូមិ​បឹងកក់​បែបនេះ បានធ្វើ​ឡើង បន្ទាប់ពី​ក្រុម​ស្ត្រី​អ្នកភូមិ​បឹងកក់ ត្រូវ ដោះលែង ឲ្យ​មាន​សេរីភាព​វិញ​នៅរ​សៀ​ថ្ងៃទី​១១ ខែមេសា តាមរយៈ​ព្រះរាជទាន​លើកលែងទោស​របស់ ព្រះមហាក្សត្រ ក្រោយពី​រដ្ឋាភិបាល​ចាប់ឃុំខ្លួន កាលពី​ចុងឆ្នាំ​២០១៤​។​ សកម្មជន​ដីធ្លី ដែល​ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​លើកលែងទោស​នោះ​មាន​ចំនួន​១០​នាក់ ក្នុងនោះ មានដូចជា​៖ អ្នកស្រី​​​ ទេព វ​ន្នី ,​អ្នកស្រី បូ​ឆវី​, អ្នកស្រី ផាន់ ឈុន​រ៉េត​, លោកយាយ ង៉ែត ឃុន ,​កញ្ញា សុង ស្រី​ភាព​​​ និង​ស្ត្រី​មួយចំនួនទៀត ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៤ ចោទថា​បាន​តវ៉ា​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​៕​ដកស្រង់​ពី​វិទ្យុ​ខ្មែរ​អន្តរជាតិ វាយោ ចេញផ្សាយ​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ​២០១៥ ។​