• អ្នកព័ត៌មាន​ជើងចាស់​៖ សារព័ត៌មាន​ឯករាជ្យ និង​ឥត​លម្អៀង​ត្រូវមាន​ធនធាន​គ្រប់គ្រាន់ និង​ភាពជាក់លាក់​

    • Issue Date 05-May-2015

    ​អ្នកព័ត៌មាន​ជើងចាស់​មួយរូប​លើកឡើងថា ដើម្បី​ឲ្យ​សារព័ត៌មាន​មាន​លក្ខណៈ​ឯករាជ្យ និង​ឥត​លម្អៀង គេ​ត្រូវមាន​ប្រភពធនធាន​គ្រប់គ្រាន់ និង​ភាពជាក់លាក់ ដើម្បី​គាំទ្រ​ដល់​ការងារ​នោះ ។​​និពន្ធ​នាយក​សារព័ត៌មាន​ខ្មែរ​ម្ចាស់​ស្រុក លោក ហង្ស ច​ក្រា មានប្រសាសន៍​បែបនេះ​ក្នុង​វេទិកា ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប្រកបដោយ​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​រៀបចំ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមេសា​នេះ​។ លោក ហង្ស ច​ក្រា បន្ថែមថា បើ​គ្មាន​ប្រភពធនធាន​គ្រប់គ្រាន់ និង​ភាពជាក់លាក់​ទេ នោះ​សារព័ត៌មាន​នឹងត្រូវ​ការ​ជំនួយ ក៏ដូចជា​ពឹងពាក់​ពី​អ្នកដទៃ ដែលជា​កត្តា​ធ្វើ​ឲ្យ​សារព័ត៌មាន​នោះ​បាត់បង់​ឯករាជ្យភាព ។​​សូមបញ្ជាក់ថា វេទិកា​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប្រកបដោយ​វិជ្ជាជីវៈ​នៅ​កម្ពុជា ត្រូវបាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR និង​គណៈកម្មការ​ពិសេស​ដោះស្រាយ​ទំនាស់ ACT ។ វេទិកា​នេះ​រៀបចំឡើង​នៅ​រយៈពេល​បី​ថ្ងៃមុន ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ដែល​នឹង​ចូលមក​ដល់​គឺ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៥ ខាងមុខ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥ ។​