• ប្រជា​ការពារ​រ​របស់​សាលា​រាជធានី​ប៉ះទង្គិច​ដោយ​ប្រើ​ហិង្សា​លើ​អតីត​ស្ត្រី​បឹងកក់​

    • Issue Date 11-May-2015

    ​ក្រុម​សន្តិសុខ និង​ប្រជា​ការពារ​រ​របស់​សាលា​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ​បាន​ប៉ះទង្គិច​ដោយ​ហិង្សា​ជាមួយ​អតីត​ស្ត្រី​បឹងកក់​ជាថ្មីទៀត ដោយ​ចាប់​ស្ត្រី​ម្នាក់​បោះ​ទៅ​ក្បែរ​របង​សាលា​រាជធានី ខណៈដែល​ពួកគេ​តវ៉ា​នៅ​ក្លោងទ្វារ​ច្រកចេញចូល ។ ​ហិង្សា​នេះ​បាន​កើតឡើង​ខណៈពេលដែល​ស្រី្ត​បឹងកក់ និង​អតីត​អ្នក​បឹងកក់​ប្រមាណ​ជាង​៦០​នាក់ បាន​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​សំណង​បន្ថែម ដោយ​អះអាងថា សំណង​លើក​មុន​តិចតួច​ពេក តែ​ពួកគេ​ទទួលយក​ទាំង​បង្ខំ​ព្រោះតែ​អាជ្ញាធរ​បូម​ខ្សាច់​ពន្លិច ។ ​ស្ត្រី​ម្នាក់​ដែល​ត្រូវ​កំលាំង​សន្តិសុខ​វាយ និង​ចាប់​បោះ​ទៅ​របង ស្របពេល​អ្នក​តវ៉ា​ផ្សេងទៀត​កំពុង​ប៉ះ​សំដី​ជាមួយ​ប្រជា​ការពារ​រ​របស់​សាលា​រាជធានី គឺ អ្នកស្រី សាប ដា ប្រាប់ VOD ថា​អ្នកស្រី​បាន​រងរបួស​ខ្នង និង​កែងដៃ ដោយសារ​កំលាំង​សន្តិសុខ​ចាប់​ឡើ​កបោះ និង​ហក់​ទៅ​វាយ​អ្នកស្រី ។ អ្នកស្រី​បញ្ជាក់ថា «…​គេ​ចាប់​ខ្ញុំ​គ្រវែង​ទាំង​រស់ ក្រវែង​បោក​ខ្ញុំ​នឹង​នេះ​(​របង​)​ហ្នឹង វា​លោត​មក​វ៉ៃ​ត្រូវ​ដៃ​ខ្ញុំ​ទៀត​។ ខ្ញុំ​ឈឺចាប់​ណាស់ ។ បោះ​ខ្ញុំ​មក​របង​អំបាញ់មិញ វា​លើក​បោះ​ខ្ញុំ​ទាំង​រស់​តែម្តង​» ។​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ ឲ្យ​ដឹងថា មូល​ហេតុដែល​អាជ្ញាធរ​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​នោះ ដោយសារ​អ្នក​ទាំងនោះ​ធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ និង​ព្យាយាម​បិទ​ច្រកចេញចូល​របស់​សាលា​រាជធានី ។ លោក​ថា «​គាត់​បិទ​ច្រក​សាលាក្រុង សួរថា​ច្រក​សាលាក្រុង​ជា​កន្លែង​អី​? គឺជា​គ្រឹះស្ថានសាធារណៈ​មួយ​ដែល​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ហើយ​បើ​គាត់​បិទទ្វារ​សាលាក្រុង ហើយ​តើ​ធ្វើ​ម៉េច​អាហ្នឹង​? បើសិនជា​ប្រទេស​ណាក៏ដោយ ទោះបីជា​ប្រទេស​ហ្នឹង​ប៉ុនណា​ក៏ដោយ ក៏​គេ​មានច្បាប់​គោ​ព​ដែរ មិនអាច​ធ្វើ​អ៊ីចឹង​បានទេ​» ។​​អ្នកស្រី អ៊ី​ម ស្រី​តូច ដែល​ទើប​ចេញពី​ពន្ធនាគារ​បន្ទាប់ពី​អាជ្ញាធរ​ចាប់ខ្លួន​ពេល​តវ៉ា​លើក​មុន បាន​ព្យាយាម​សម្លាប់ខ្លួន​ដោយ​បោក​ក្បាល​នឹង​ជញ្ជាំង​របង​សាលា​រាជធានី ដោយ​អះអាងថា តូចចិត្ត​នឹង​សំដី និង​ទង្វើ​របស់​ប្រជា​ការពារ​សាលា​រាជធានី​ទាំងនោះ តែ​ស្ត្រី​ម្នាក់​នោះ​មិនបាន​រងរបួស​ធ្ងន់ធ្ង​រ​ទេ ដោយសារ​ប្រជា​សហគមន៍​ដ៏ទៃទៀត​អន្តរាគមន៍​ទាន់ពេល ។ ​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែងថា លោក​មានការ​សោកស្តាយ​ចំពោះ​ទង្វើរ​របស់​កម្លាំង​សន្តិសុខ ឬ​ប្រជា​ការពារ​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ប្រើ​ហិង្សា​លើ​អ្នក តវ៉ា​ដើម្បី​ជំរក និង​ក្រពះ ។ លោក​ថា ក្រុម​កម្លាំង​សន្តិសុខ​ទាំងនោះ បើ​បាន​ឆ្លងកាត់​សាលា ឬ​យល់ដឹង​ពី​សិទ្ធិមនុស្ស ពួកគេ​នឹងមិន​ធ្វើ​ទង្វើ​បែបនេះ​ទេ ។ លោក​ថា «​តាមពិតទៅ បើ​យើង​និយាយ​ក្របខណ្ឌ​ច្បាប់ កង​ប្រជា​ការពារ ឬ​សន្តិសុខ​នេះ មិនមែន​នៅក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​ទេ ហើយ​ជា​អ្នក​ដែល​មិនបាន​រៀន​ច្បាប់ រៀន​វិជ្ជាជីវៈ​អី អ៊ីចឹង​ហើយ​បាន​យើង​គិតថា ការប្រើប្រាស់​កងកម្លាំង​ទាំងអស់នេះ វា​ជាការ​ខុស​នឹង​តួនាទី ព្រោះ​ទាំងអស់នេះ វា​អាស្រ័យ​លើ​កងកម្លាំង​នគរបាល ឬ​កងរាជអាវុធហត្ថ​ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ក្នុងការ​វឹក​ហាត់ ជា​យុទ្ធសាស្ត្រ ។ ហើយ​នេះ​វា​ជា​វិធានការ​ទប់ទល់​កន្លង​មក គេ​តែង​ប្រើប្រាស់​កងកម្លាំង​សន្តិសុខ ឬ​ប្រជា​ការពារ​នេះ​» ។​​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​១១ ខែកក្កដា ឆ្នាំ​២០១៣ សាលា​រាជធានី​បានធ្វើ​សាលា​ក​ប័ត្រ​ព័ត៌មាន​ចែកជូន​ប្រជាពលរដ្ឋ​អតីត​បឹងកក់​ជាង​១០០០​គ្រួសារ​ដែល​ចាកចេញ​នោះ ហើយ​ក្នុង​សា​លាក​ប័ត្រ​នោះ ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ធ្វើការ​ស្នើ​សំណង​បន្ថែម បើ​ពួកគេ​យល់ថា សំណង​៨០០០​ដុល្លារ និង​២​លាន​រៀន​នោះ​មិន​យុត្តិធម៌ ៕​ដកស្រង់​ពី​សារព័ត៌មាន​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៥​។