• CCHR ខក​ចិត្តនឹង​រដ្ឋាភិបាល​ព​ន្លឿ​ន​ធ្វើ​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​

    • Issue Date 11-May-2015

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​(CCHR)​ បង្ហាញ​ការខកចិត្ត នឹង​រដ្ឋាភិបាល​ក្នុងការ​ព​ន្លឿ​ន​ធ្វើ​ច្បាប់ គ្រប់គ្រង​សង្គម​ស៊ីវិល មិន​ទទួលយក​ការព្រួយបារម្ភ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​ខណៈ​កម្ពុជា​ប្រកាស​គោរព លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ ។​​វិចារណកថា របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៥​បង្ហាញថា មជ្ឈមណ្ឌល​នេះ សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល​ដែល​បញ្ជូន​សេចក្តីព្រាងច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល ទៅ​គណៈរដ្ឋមន្ត្រី បើទោះបី​ជាមាន​អង្គការ​សង្គម​ស៊ីវិល​ជាង​៣០០​ស្ថាប័ន បានបង្ហាញ​ពី​ការព្រួយបារម្ភ​ពី​ការខ្វះ​តម្លាភាព​ក្នុង​ដំណើរការ​អនុមតិ​ច្បាប់ និង​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណ​ក៏ដោយ ។​​វិចារណកថា បាន​ដកស្រង់​សម្តី​នាយិកា​ប្រតិបត្តិ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព មក​ចុះផ្សាយ​ថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​ច្បាប់​សំខាន់ នៅតែ​បន្ត​អនុមតិ​ដោយ​គ្មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ សាធារណជន​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ប្រាកដថា​ច្បាប់​នោះបាន​ធានា​ផលប្រយោជន​សាធារណជន​ទូទៅ​ទេ ដូចជា ការ​អនុមតិ​ច្បាប់​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ច្បាប់​ស្តីពី​កំណែទម្រង់​ប្រព័ន្ធតុលាការ​ជាដើម ។​​លោកស្រី ចាត់ទុកថា ការធ្វើ​ច្បាប់​មិន​បង្ហាញ​ពី​តម្លាភាព គ្មាន​ការបើក​ទូលាយ និង​មិន​ទទួលយក​អនុសាសន៍​ពី​អង្គការក្រៅរដ្ឋាភិបាល​ពាក់​ព័ន្ធ​នោះ នឹងមាន​ផល​លំបាក​ធ្ងន់ធ្ងរ​ទៅលើ​ការអភិវឌ្ឍ​ប្រជាធិបតេយ្យ​ដ៏​ល្អប្រសើរ​មួយ​នៅ​កម្ពុជា ។​​លោកស្រី ចក់ សុភាព ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​អាច​ឆ្ពោះទៅរក​ទិសដៅ ដូចដែល​បាន​លើក​អនុសាសន៍ ក្នុងអំឡុង​ការត្រួតពិនិត្យ​ជា​សាកល​តាម​ពេលវេលា​កំណត់​លើក​ទី​ពីរ របស់​កម្ពុជា​និង​ក្នុង​សេចក្តីសន្និដ្ឋាន​ចុងក្រោយ របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​ទើបនឹង​ចេញ​ថ្មីៗ​នេះ ។​​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី ធ្លាប់​អះអាងថា សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ នឹង​ជំរុញ​ឲ្យ​ដល់ដៃ​រដ្ឋសភា​នៅ​ខែឧសភា​នេះ ដើម្បី​ពិភាក្សា​នឹង​អនុមតិ បើទោះបីជា​សង្គម​ស៊ីវិល​ភាគច្រើន​រិះគន់ និង​ស្នើ​ពន្យារពេល​ក៏ដោយ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៥ ។​​