• ផ្ទុះអាវុធ​នៅ​ប៉ោយប៉ែត របួស និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​

    • Issue Date 26-May-2015

    កម្មករ អូស​រទេះ ប្រមាណ​ជាង​១០០​នាក់ នៅថ្ងៃនេះ បាន​បាតុកម្ម​តវ៉ា​នៅមុខ​ការិយាល័យ​គយ ក្រុង​ប៉ោយប៉ែត​។ មានការ​ប៉ះទង្គិចរ​វា​ង​កម្មករ​និង​សមត្ថកិច្ច ហើយ​អាជ្ញាធរ​បំផ្ទុះ​អាវុធ​១០​គ្រាប់ និង​បណ្តាល​ឲ្យ​អ្នក​តវ៉ា​៥​នាក់​រងរបួស ក្នុងនោះ​មាន​ម្នាក់​សន្លប់​ធ្ងន់​។ ចំណែក​សន្តិសុខ​ម្នាក់​របស់​ការិយាល័យ​គ​យ របួស​ក្បាល​។​​យ៉ាង ហោចណាស់ មនុស្ស​៥​នាក់​របួសធ្ងន់​និង​ស្រាល ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​កម្មករ​អូស​រទេះ​ជាមួយ​សមត្ថកិច្ច រហូត​ឈានដល់​ផ្ទុះអាវុធ នៅ​ច្រក​គយ​ប៉ោយប៉ែត​។ នេះ​បើតាម​ប្រភពពី​កម្មករ​តែ​អាជ្ញាធរ​បាន​ច្រានចោល​ការលើកឡើង​នេះ​។​​រឿងហេតុ​ដំបូង គឺ​កម្មករ​អូស​រទេះ​ជាង​១០០​នាក់ បាន​ទៅ​តវ៉ា​ដោយ​លើក​បដា និង​ដុត​ពូក ដុត​កង់ឡាន នៅមុខ​ការិយាល័យ​គយ ក្រុង​ប៉ោយប៉ែត ហើយ​ធ្វើ​ឲ្យ​កក់​ស្ទះចរាចរណ៍​។ចំណែក​សមត្ថកិច្ច​ក៏បាន​ចេញទៅ​បង្ក្រាប ដោយ​វាយ​លើ​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់ ព្រមទាំង​វាយខ្នោះ​ទៀតផង​។ បុរស​អ្នក​អូស​រទេះ​ម្នាក់​នោះ រងរបួស​ធ្ងន់ និង​សន្លប់ ហើយ​ត្រូវ​បញ្ចូនទៅ​មន្ត្រី​ពេទ្យ​។ ប៉ុន្តែ​ដំណឹង​នេះ បាន​កើតជា​ពាក្យ​ចចាមអារ៉ាម ថា​កម្មករ​ម្នាក់​នោះ​ស្លាប់ ក៏​បណ្តាល​ឲ្យ​អ្នក​តវ៉ា​ដទៃទៀត​ខឹងសំបា​យ៉ាងខ្លាំង​ចំពោះ​សមត្ថកិច្ច និង​មន្ត្រី​គយ​។ ភ្លាមនោះ ពួកគេ​បាន​ប្រមូលផ្តុំ​គ្នា​ទៅ​គប់​ដុំថ្ម​លើ​ទីស្នាក់ការ​គយ​តែម្តង​។​​ប្រឈម​នឹង​កំហឹង​របស់​កម្មក​រយ៉ា​ង​ដូច្នេះ អាជ្ញាធរ​បាន​បាញ់កាំភ្លើង​ឡើង លើ ប្រមាណ​១០​គ្រាប់​ដើម្បី​គំរាម​បំបែក​បាតុករ​។ជាមួយគ្នានេះ នៅ​ទី​ស្នាក់​គយ សន្តិសុខ​ម្នាក់​របស់​ការិយាល័យ​គ​យ របួល​ក្បាល ព្រមទាំង​រថយន្ត​៧​គ្រឿង រង​ការខូចខាត ហើយ​កញ្ចក់​អគារ​ក៏បាន​បែក​ជាច្រើន​ផ្នែក ដោយសារតែ​ការប៉ះទង្គិច​នោះ​។ នេះ​បើតាម លោក ឈួន ហៃ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប៉ោយប៉ែត ដែល​បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​។ លោក​បាន​សម្តែង​ការសោកស្តាយ និង​ថា មិនគួរ​មានរឿង​បែបនេះ​កើតឡើង​សោះ​។ លោក ឈួន ហៃ បញ្ជាក់ថា​គ្មាន​រឿង​អ្វីដែល​មិនអាច​យកមក​ជជែក​គ្នា​នៅ​តុ​ចរចា​នោះទេ​។​​ក៏ប៉ុន្តែ​ប្រភពពី​តំណាង​កម្មករ​អូស​រទេះ បាន​បញ្ជាក់ថា ប្រធានការិយាល័យ​គយ​ប៉ោយប៉ែត​ចេះតែ​និយាយ​បែប​នោះ​រាល់តែដង និង​យក​លេស​តែ​រហូត​។ការចរចា​ជាមួយ​មន្ត្រី​គយ​ជា​ច្រើនដង​មកហើយ គឺ​ពុំមាន​ផល​អ្វី​ជា​ដុំកំភួន​ឡើយ ហើយ​ពេល​ចរចា​ម្តងៗ ភាគី​អាជ្ញាធរ​សំអាង​តែ​ច្បាប់​មាត្រា​ដែល​ពលរដ្ឋ មិនអាច​យល់បាន​។ កម្មករ បាន​ចោទ​ទៀតថា លោក ឈួន​ហៃ​បាន​ឃប់ឃិត​នឹង​ឈ្មួញ​អ្នកមាន​ហើយ​ច្របាច់ក​អ្នក​អូស​រទេះ​ក្រីក្រ​។​​ចំណែក​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ប៉ូលីស​កំពុងបើក​ការស៊ើបអង្កេត​នៅឡើយ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា នឹង​មានការ​ចាប់ចង់​អ្នកបង្ក​ហេតុ​ឬ​យ៉ាង​នោះទេ​។ ទន្ទឹមនឹងនេះ លោក​អភិបាលខេត្ត បាន​ជំរុញ​ឲ្យ​ភាគី​ទាំងអស់​ចូល​តុ​ចរចា​ជជែក​គ្នា​ដោយ​សន្តិវិធី​៕​ដកស្រង់​ពី​វិទ្យុ​បារាំង​អន្តរជាតិ ចេញផ្សាយ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥​។​