• អ​.​ស​.​ប​៖ កម្ពុជា​គួរ​បង្កើន​សេរីភាព​នៃ​ការសម្ដែង​មតិ​និង​ការបង្កើត​សមាគម​

    • Issue Date 29-May-2015

    អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ មើលឃើញថា កម្ពុជា​មិនទាន់បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្ដីប្រកាស​ជា សកល​ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​ឆ្នាំ​១៩៤៨ នៅឡើយ​ទេ​។សេចក្ដីសន្និដ្ឋាន​ចុងក្រោយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) រាយការណ៍​ថា កម្ពុជា​មិនមាន​យន្តការ​ឯករាជ្យ​សម្រាប់​ទទួល​ពាក្យបណ្ដឹង​នៅមាន​ការ រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​មានការ​រឹតត្បិត​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការបង្កើត​សមាគម​។​​សេចក្ដីសន្និដ្ឋាន​ចុងក្រោយ​លើ​របាយការណ៍​តាម​កាលកំណត់​លើក​ទី​ពី របស់​កម្ពុជា នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​មាន ៣១​ចំណុច បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ជាក់ស្ដែង​នៃ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ កម្ពុជា​។​៣​ចំណុច​ក្នុងចំណោម ៣១​ចំណុច​នៃ​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បាន​លើកឡើងថា កម្ពុជា​នៅតែមាន​និ​ទណ្ឌ​ភាព​សម្រាប់​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។គណៈកម្មាធិការ​មនុស្ស​មាន​កង្វល់​ចំពោះ​ការមិន​ទទួលខុសត្រូវ​ចំពោះ​ការ សម្លាប់​ក្រៅច្បាប់​ដែល​គេ​អះអាងថា អំពើ​នេះ​ត្រូវបាន​ប្រព្រឹត្ត ជាពិសេស​ដោយ​កងទ័ព​នគរបាល និង​កងរាជអាវុធហត្ថ​នៅ​កម្ពុជា ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក​។​​យោងតាម​របាយការណ៍​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ កម្ពុជា​ត្រូវតែ​គោរព​តាម​កតិកាសញ្ញា​អង្គការសហប្រជាជាតិ ដោយ​ត្រូវបំពេញ​កាតព្វកិច្ច​ក្នុងការ​ការពារ​ការរំលោភ​សិទ្ធិមនុស្ស​។​​ម្យ៉ាងវិញទៀត កម្ពុជា​ត្រូវតែ​ហាមប្រាម​ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើបាប​ជន​ជាប់ឃុំ​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់ ជាពិសេស​ក្នុង​បរិបទ​នៃ​ការឃុំ​ឃាំង​របស់​នគរ​បាល និង​មិន​ត្រូវធ្វើ​ទារុណកម្ម​ដើម្បី​ទទួលបាន​ចម្លើយសារភាព​ឡើយ​។​​ឆ្លើយតប​នឹង​របាយការណ៍​នេះ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន លើកឡើងថា កម្ពុជា​កំពុង​ពង្រឹង​ការអនុវត្ត​រឿង​និ​ទណ្ឌ​ភាព​ដោយ​ស្ថាប័ន​យុត្តិធម៌ និង​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​រាយការណ៍​ដល់​សមត្ថកិច្ច​នៅពេល ទទួល​ព័ត៌មាន​ស្ដីពី​ការធ្វើ​ទារុណកម្ម និង​ការរំលោភ​សិទ្ធិមនុស្ស​៖ «​ដើម្បី ឆ្លើយតប​នូវ​អំពើ​ណាមួយ​ដែល​យង់ឃ្នង ហើយ​សូម​ប្រជាពលរដ្ឋ​រាយការណ៍​ដល់​សមត្ថកិច្ច​ដើម្បី​អាច​ចាត់វិធានការ​តាម នីតិវិធី​នៃ​ច្បាប់​»​។​​ទន្ទឹមនឹង​នេះដែរ គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​បង្កើត​យន្តការ​ឯក​រាជ្យ​មួយ​សម្រាប់​ទទួល​ពាក្យបណ្ដឹង​ដែលមាន​អំណាច ស៊ើបអង្កេត​រាល់​ការចោទប្រកាន់ និង​បណ្ដឹង​ទាំងអស់​ដែល​ទាក់​ទង់​នឹង​ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើបាប​មនុស្ស​។​​រីឯ​ចំណុច​២១ នៃ​របាយការណ៍​អង្គការសហប្រជាជាតិ បាន​ជំរុញ​ឲ្យ​កម្ពុជា ត្រូវ​ផ្ដល់ឱកាស​ចំពោះ​សេរីភាព​ក្នុងការ​សម្ដែង​មតិ និង​ការបង្កើត​សមាគម​។ គណៈកម្មាធិការ​សិទ្ធិមនុស្ស មាន​កង្វល់​អំពី​របាយការណ៍​នៃ​ការសម្លាប់​អ្នកកាសែត អ្នកការពារ​សិទ្ធិមនុស្ស និង​តួអង្គ​សង្គម​ស៊ីវិល​។ កម្ពុជា​ត្រូវតែ​ផ្ដល់​ការការពារ ការយាយី​ចំពោះ​អ្នកកាសែត អ្នកការពារ​សិទ្ធិមនុស្ស មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​នៃ​គណបក្សប្រឆាំង ក្នុងការ​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​បទល្មើស បរិហារកេរ្តិ៍ និង​បទល្មើស​ដទៃទៀត​ដែល​ច្បាប់​មិន​មានចែង​ច្បាស់លាស់​។​​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​លើកឡើងថា កម្ពុជា​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ស៊ើបអង្កេត​ពាក្យបណ្ដឹង នៃ​ការសម្លាប់ និង​ការផ្ដល់​កិច្ចការពារ​ដល់​អ្នកកា​សែត អ្នកការពារ​សិទ្ធិមនុស្ស​ដែល​បាន​ទទួលរង​ការបំភិតបំភ័យ និង​ការវាយប្រហារ​នានា ដោយសារតែ​សកម្មភាព​វិជ្ជាជីវៈ​របស់ខ្លួន​។​​គណៈកម្មាធិការ​ក៏បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា កុំ​ដាក់​បទ​បរិហារកេរ្តិ៍​ជា​ទោស​ព្រហ្មទណ្ឌ និង​លើកយក​នូវ​បទបញ្ញត្តិ​ពាក់ព័ន្ធ​ណាមួយ​ផ្សេងទៀត​នៃ​ក្រមព្រហ្មទណ្ឌ ឲ្យ​ស្របទៅនឹង​មាត្រា ១៩ នៃ​កតិកាសញ្ញា​អង្គការសហប្រជាជាតិ​។ អង្គការសហប្រជាជាតិ ក៏​ស្នើ​ដល់​កម្ពុជា ត្រូវតែ​ពិនិត្យឡើងវិញ​នូវ​ច្បាប់​បច្ចុប្បន្ន និង​ច្បាប់​មិនទាន់​តាក់តែងឡើង​រប​ស់​ខ្លួន រាប់ទាំង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត និង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផងដែរ​។​​ប្រធាន​លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ អង្គការ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​កម្ពុជា លោក ស៊ួ​ន ប៊ុន​ស័ក្ដិ លើកឡើងថា កម្ពុជា​គឺជា​រដ្ឋ​ភាគី​នៃ​អង្គការសហប្រជាជាតិ ដូច្នេះ​ការគោរព​សិទ្ធិមនុស្ស ការបង្កើន​វេទិកាសាធារណៈ​ក្នុង​ការជជែក​ដេញដោល​ជុំវិញ​សេចក្ដីព្រាង ច្បាប់​ណាមួយ គឺជា​កាតព្វកិច្ច​ដែល​ត្រូវតែ​បំពេញ​៖ «»​។​​អ្នកនាំពាក្យ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន លើកឡើង​ទៀតថា អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​សំខាន់​របស់​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍ ប្រទេសជាតិ​។ លោក​បន្តថា ការបង្កើត​ច្បាប់​ស្ដីពី​សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល គ្រាន់តែ​ចង់​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ ការងារ​របស់ខ្លួន​តែប៉ុណ្ណោះ​៖ «»​។​​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស មាត្រា ១៩ ចែងថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ និង​ការសំដែង​មតិ​។ សិទ្ធិ​នេះ រាប់បញ្ចូល​ទាំង​សេរីភាព​នៃ​បញ្ចេញមតិ​ដោយ​គ្មាន​ការជ្រៀតជ្រែក និង​សេរីភាព​ក្នុងការ​ស្វែងរក​ការទទួល និង​ការផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​នានា​ដោយ​គ្មាន​ព្រំដែន ទោះ​តាមរយៈ​មធ្យោបាយ​សម្ដែង​មតិ​មួយណា​ក៏ដោយ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៥​។​