-
អង្គការសិទ្ធិមនុស្សអន្តរជាតិ ទទូចឲ្យកម្ពុជាគោរពច្បាប់អន្តរជាតិទាក់ទិនច្បាប់ស្ដីពីសហជីពកម្ពុជា
- Issue Date 09-Jun-2015
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទទូចឲ្យរដ្ឋាភិបាលកម្ពុជា គោរពគោលការណ៍សិទ្ធិរបស់កម្មករ និងសហជីព ខណៈអង្គការនេះចាត់ទុកសេចក្តីព្រាងច្បាប់សហជីពនៅកម្ពុជា កំពុងដើរផ្ទុយនឹងប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ។លិខិតដែលកម្រាស់៣ទំព័រផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានផ្សព្វផ្សាយនៅថ្ងៃនេះ បានលើកឡើងនៅចំណុចអវិជ្ជមានចំពោះសេចក្តីព្រាងច្បាប់ស្តីពីសហជីពនៅកម្ពុជា ក្នុងនោះនិយាយអំពីការខ្វះតម្លាភាពនៃការធ្វើសេចក្តីព្រាងច្បាប់ រំលោភលើគោលការណ៍ច្បាប់ និងអនុសញ្ញាផ្សេងៗស្តីពីសេរីភាពសហជីព ដែលប្រទេសកម្ពុជា ជាភាគីហត្ថលេខីផងដែរនោះ ។អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ មើលឃើញថា ដើម្បីធ្វើឲ្យច្បាប់នេះទទួលយកបានដោយភាគីពាក់ព័ន្ធ គឺរដ្ឋាភិបាលត្រូវបញ្ចេញសេចក្តីព្រាងច្បាប់ចុងក្រោយជាសាធារណៈ និងបើកកិច្ចពិភ្សាជាមួយដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ។ ប្រតិកម្មរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្វើស្របពេលដែលសហជីពឯករាជ្យមួយចំនួននៅកម្ពុជា បានដាក់ញតិ្តទាមទារឲ្យសភាកុំពិភាក្សា សេចក្ដីច្បាប់ស្ដីពីសហជីពកម្ពុជាដែលរដ្ឋាភិបាលនឹងបញ្ចូនមកសភានៅពេលឆាប់ៗនេះ ។ តាមរបាយការណ៍របស់ក្រសួងការងារសហជិពនៅកម្ពុជា មានជាង ៣០០០ ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០១៥។