• អង្គការសិទ្ធិមនុស្ស ថ្កោលទោស​តុលាការ​ករណី​ព្យួរទោស​អ្នកមាន​ជម្លោះដីធ្លី​នៅ​បឹងកក់​១

    • Issue Date 29-Jun-2015

    ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុងស្រុក ថោ្ត​ល​ទោស សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ព្យួរទោស​ជាប់ពន្ធនាគារ​រយៈពេល ៦ ខែ ចំពោះ​ក្រុមគ្រួសារ​អ្នកមាន​ជន​ម្លោះ​ដីធ្លី​នៅ​បឹងកក់​១ ជាមួយ​ក្រុមហ៊ុន ឃ៊ុ​ន សៀ ដោយ​អះ​អា​ថា ពុំមាន​ភស្តុតាង​ជា​មូលដ្ឋាន​គ្រប់គ្រាន់ ។​សេចក្តីថ្លែងការណ៍​រប​ស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) ចេញ​កាលពី​ម្សិលមិញ ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ទ​ន្ទា​ទោស​ឈ្មោះ លី ស្រ៊ា​ខេង ម៉ក់ សៀវ​ហ៊ូ​ង និង​កូនស្រី​របស់គាត់ លី សៀវ​មិញ ពីបទ​ប្រើប្រាស់​ហិង្សា​ប្រឆាំង​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត តាម​មាត្រា ២៥៣ នៃ​ច្បាប់​ភូមិបាល ឆ្នាំ ២០០១ ហើយ​ផ្ទ​នា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦​ខែ ដោយ​ព្យួរទោស​។ក្នុងករណីនេះ CCHR ថ្កោលទោស​ចំពោះ​ការ​ផ្ទ​ន្ទា​ទោស​ដែល​ពុំមាន​ភស្តុតាង​ជា​មូលដ្ឋាន​គ្រប់គ្រាន់ ។​VOD មិនទាន់​អាច​សុំ​ការបំភ្លឺ​លើ​បញ្ហា​នេះ ពី​ភាគី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​នៅឡើយ​នេះ​នៅថ្ងៃនេះ​។​​សេចក្តីថ្លែងការណ៍​ដដែល​បន្តថា កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៤ លោក​លី ស្រ៊ា​ខេង និង​កូនស្រី​របស់គាត់​គឺ​កញ្ញា លី សៀវ​មិញ ត្រូវបាន​ចាប់ខ្លួន​ក្នុង​បរិបទ​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ឃ៊ុ​ន សៀ បន្ទាប់ពី​ពួកគេ​មិន​ព្រម​ចាក​ចេញពី​ទីតាំង​ដី​មាន​ជម្លោះ​នៅ​តំបន់​បឹងកក់ ១ ដែល​ពួកគេ​អះអាងថា រស់នៅ​តាំងពី​ឆ្នាំ ១៩៨២ ។ តែ​អ្នក​ទាំងពីរ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ បន្ទាប់ពី​ពួកគេ​ព្រម​ទទួល​សំណង​ពី​ភាគី​ក្រុមហ៊ុន ។យ៉ាងនេះ​ក្តី CCHR កត់សម្គាល់ថា ការប្រើប្រាស់​តុលាការ​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រជាពលរដ្ឋ និង​ការដោះស្រាយ​វិវាទ​ដីធ្លី គឺ​ផ្ទុយ​នឹង​ច្បាប់ សិទ្ធិមនុស្ស​កម្ពុជា និង​អន្តរជាតិ ហើយ​ចង្អុលបង្ហាញ​ពី​តម្រូវការ​ឲ្យ​មាន​កំណែទម្រង់​ប្រព័ន្ធតុលាការ​និង​ការគោរព​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌ ។ ​មន្ត្រី​សម្របសម្រួល​គម្រោងការ​ពារ​សិទ្ធិសេរីភាព​មូលដ្ឋាន​កញ្ញា ឆាយ ឈុនលី មានប្រសាសន៍​តាម​រៈ​សេចក្តីថ្លែងការណ៍​ថា "​ជនជាប់ចោទ មិនគួរ​រកឃើញថា​មានទោស​នោះទេ​។ សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពុំមាន​ហេតុផល​គ្រប់គ្រាន់ ហើយ​ផ្ទុយ​នឹង​ស្តង់ដារ​នៃ​ការជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​។ មន្ត្រី​តុលាការ​កម្ពុជា គួរតែ​ធានា​ការទទួលបាន​នូវ​យុត្តិធម៌​ឲ្យ​បាន​ពេញលេញ និង​សំណង​សម្រាប់​ពលរដ្ឋ​ទាំងអស់ "​។ ​ក្រុមគ្រួសារ លោក លី ស្រ៊ា​ខេង ធ្លាប់​រង​នូវ​ការប្រមាថ​ដល់​ជីវិត​ជាច្រើន​ដង ដូចជា​ការបោះ​ពស់វែក​ចូល​ផ្ទះ ការបង្ក​អគ្គិភ័យ និង​ការ​លួច​វាយប្រហារ​ពេលធ្វើ​ដំណើរ​តាមផ្លូវ​ជាដើម ក្នុងនោះ​កញ្ញា លី សៀវ​ម៉ិ​ញ ជា​កូនស្រី​របស់លោក​លី ស្រ៊ា​ខេង ធ្លាប់​ត្រូវ​ក្រុម​ជន​មិន​ស្គាល់មុខ​កាប់​ជាច្រើន​កាំបិត ដែល​គ្រួសារ​នេះ​អះអាងថា ជន​មិន​ស្គាល់មុខ​ទាំងនោះ ជា​កម្មករ​ស៊ីឈ្នួល​របស់​ក្រុមហ៊ុន​ឃុន សៀ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ​២០១៥​។​