• ឣ្ន​កមាន​ជម្លោះដីធ្លី​៖​ច្បាប់​គ្រប់គ្រង​ឣ​ង្គ​ការ​នឹង​រំ​លោ​យ​សហគមន៍​

    • Issue Date 06-Jul-2015

    អ្នកមាន ជម្លោះដីធ្លី បាន ប្រតិកម្ម ថ្មី ទៀតថា ការធ្វើ ច្បាប់ គ្រប់គ្រង អង្គការ ដែល ពួកគេ យល់ថា ច្បាប់ ដ៏ ចម្រូងចម្រាស់ នោះ នឹង លើកទឹកចិត្ត ឲ្យ អាជ្ញាធរ បណ្តេញ ពួកគេ ចេញពី លំនៅដ្ឋាន កាន់តែច្រើន ថែមទៀត ដោយ គ្មាន អ្នកឃ្លាំមើល សិទ្ធិមនុស្ស អាចជួយ បាន ។ការបញ្ចេញ ប្រតិកម្ម នេះ ធ្វើ នៅមុខ មន្ទីរ រដ្ឋសភា នៅ ថ្ងៃ ចន្ទ នេះ ដោយ តំណាង សហគមន៍ យ៉ាងតិច ចំនួន ៤ មកពី សហគមន៍ បឹងកក់ បុរី កីឡា សហគមន៍ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ និង អតីត បឹងកក់ ដែល បាន បណ្តេញចេញ ។ .តំណាង អ្នក តវ៉ា ម្នាក់ ក្នុងចំណោម អ្នក តវ៉ា ច្រើន ទៀត គឺ អ្នកស្រី យ៉ោ ម បុប្ផា ឲ្យ អ្នកសារព័ត៌មាន ដឹងថា កន្លងទៅ ការចាប់ ឃុំខ្លួន តំណាង អ្នកភូមិ ដែល ចេញមុខ តវ៉ា ប្រឆាំង ការបណ្តេញចេញ គឺមាន អង្គការ សង្គម ស៊ីវិល បានផ្តល់ មេធាវី ការពារ ផ្តល់ ប្រឹក្សា ផ្នែក ច្បាប់ ដល់ ប្រជា សហគមន៍ ក្រីក្រ ដែល រងគ្រោះ ឲ្យ ចេះ សហ ការណ៍ គ្នា ចេញ តវ៉ា ដើម្បី ជំរុញ ឲ្យ តុលា ការផ្តល់ យុត្តិធម៌ ។ ស្ត្រី ដែល ធ្លាប់ ជាប់ពន្ធនាគារ រូបនោះ ឲ្យ ដឹង ទៀតថា ចុះ ពេលនេះ បើ រដ្ឋសភា ព្យាយាម អនុម័ត ឲ្យ ច្បាប់ មួយ ដែល មតិ ជាតិ នឹង អន្តរជាតិ មើលឃើញថា ច្បាប់ នោះបាន កម្រិត សិទ្ធិ សង្គម ស៊ីវិល នោះ ពួកគាត់ ច្រើន ទៀត ដែល ការពារ ដីធ្លី និង ផ្ទះសម្បែង មិន ឲ្យ គេ រំលោភ យក នឹងត្រូវ អាជ្ញាធរ ចាប់ ដាក់ពន្ធនាគារ គ្មាន ទីបញ្ចប់ ។អ្នកស្រី បញ្ជាក់ថា « ខ្ញុំ ជាប់គុក NGO ជួយ ផ្លូវច្បាប់ ដើម្បី ទាមទារ រក យុត្តិធម៌ សហគមន៍ ជួយ ទាមទារ ដើម្បី រក យុត្តិធម៌ ប៉ុន្តែ រដ្ឋាភិបាល ខ្លួនឯង ប្រព័ន្ធតុលាការ អត់ ដែរ វែកញែក ថា យុត្តិធម៌ យ៉ាងម៉េច ទេ សម្រាប់ យើងទាំងអស់គ្នា ឥឡូវ ហ្នឹង ចេញ ច្បាប់ រឹតត្បិត មិន ឲ្យ សង្គម ស៊ីវិល ហ្នឹង អាចជួយ ប្រជាពលរដ្ឋ បាន ទៀត ហើយ ហ្នឹង វា មិនមែន ប៉ះពាល់ តែ សង្គម ស៊ីវិល ទេ វា ប៉ះពាល់ ប្រជាពលរដ្ឋ ដែល រងគ្រោះ ពិតប្រាកដ » ។តំណាង អ្នកភូមិ បុរី កីឡា ដែល អាជ្ញាធរ បាន បណ្តេញចេញ រួចហើយ តែ កំពុង តវ៉ា ទាមទារ សំណង នោះ អ្នកស្រី ជុំ ង៉ាន់ អះអាងថា ប៉ុន្មាន ខែ មកនេះ អាជ្ញាធរ ហាក់ បង្ហាញ ជំហរ ចង់រក ដំណោះស្រាយ បញ្ចប់ ជម្លោះ អូសបន្លាយ នៅ សហគមន៍ បុរី កីឡា នោះ ។ ប៉ុន្តែ ស្ត្រី រូបនោះ អះអាងថា ស្របពេល រដ្ឋាភិបាល ព ន្លឿ ន ធ្វើ ច្បាប់ គ្រង គ្រង អង្គការ នេះ បែរ អាជ្ញាធរ ហាក់ ព្រងើយកន្តើយ ករណីនេះ ទៅវិញ ។ អ្នកស្រី ជុំ ង៉ាន់ បញ្ជាក់ថា នេះ បង្ហាញ បង្ហាញថា ច្បាប់ គ្រប់គ្រង អង្គការ មាន ឥទ្ធិពល លើកទឹកចិត្ត ដល់ អាជ្ញាធរ មិន អើពើ ដល់ សហគមន៍ រង គ្រោះ ដោយ ការបណ្តេញចេញ តាំងពី ច្បាប់ នេះ មិនទាន់ ត្រូវបាន រដ្ឋសភា អនុម័ត ។អ្នកស្រី ថា « សហគមន៍ ប្រុង ថា ចេញមក ដោះស្រាយបាន ដាច់ស្រេច នៅ ខែមេសា ហ្នឹងហើយ បែរជា ចេញ ច្បាប់ ហ្នឹង មក ធ្វើ ឲ្យ វឹកវរ ធ្វើ ឲ្យ អត់ មាន ដោះស្រាយ អី ទាំងអស់ ។ ជាក់ស្តែង រាល់ថ្ងៃ មានបាន ដោះស្រាយ អី » ។ តំណាង អ្នក តវ៉ា ម្នាក់ទៀត នៅ សហគមន៍ ថ្មគោល អ្នកស្រី ច្រាយ នី ម អះអាងថា ច្បាប់ សមាគម និង អង្គការ មិនមែន រដ្ឋាភិបាល មិនបាន ការពារ ប្រយោជន៍ ប្រជា សហគមន៍ ក្រីក្រ ដូច ការអះអាង របស់ រដ្ឋាភិបាល ទេ ។ អ្នកស្រី យល់ថា ច្បាប់ នោះ នឹង បើក បើ ដៃ ឲ្យ អាជ្ញាធរ ចាប់ អ្នកតស៊ូ មតិ កាន់តែច្រើន ថែមទៀត ដាក់ពន្ធនាគា ដើម្បី ពង្រឹង អំណាច អ្នកនយោបាយ បែប ផ្តាច់ការ ។អ្នកស្រី ថា « យើង ឃើញ ច្បាប់ នេះ ចេញមក គឺ បម្រើ តែ ផលប្រយោជន៍ នយោបាយ អ្នកកាន់កាប់ អ្នកមានអំណាច និង ក្រុម ខ្លួន ដែល រំលោភសិទ្ធិ មនុស្ស » ។ ក្រោយ ការតវ៉ា នៅ ព្រឹក នេះ តំណាងរាស្ត្រ បក្សប្រឆាំង បាន ចេញមក ទទួល ញត្តិ និង សន្យា ជួយ ជំរុញ ករណីនេះ ប៉ុន្តែ តំណាងរាស្ត្រ បក្ស កាន់អំណាច មិន ចេញមក ទទួល ញត្តិ ទេ ។យ៉ាងណាក៏ដោយ រដ្ឋសភា បានប្រកាស ធ្វើ សិក្ខាសាលា ដើម្បី ពិគ្រោះ យោបល់ លើ ច្បាប់ គ្រប់គ្រង អង្គការ នេះ នៅ ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៥ បន្ទាប់ពី រង ការរិះគន់ ពី មជ្ឈដ្ឋាន ជាតិ និង អន្តរជាតិ ។ ប៉ុន្តែ សង្គម ស៊ីវិល នៅតែ បារម្ភ ថា តំណាងរាស្ត្រ ភាគច្រើន មកពី បក្ស កាន់អំណាច នឹងមិន ពិចារណា លើ កង្វល់ របស់ អង្គការ សង្គម ស៊ីវិល ដើម្បី ដាក់ ប ញ្ជូ ល ក្នុង ខ្លឹមសារ ច្បាប់ ដ៏ ចម្រូងចម្រាស នោះទេ ដែល ពួកគេ យល់ថា សិក្ខាសាលា នោះ ធ្វើឡើង គ្រាន់តែ គម្រប់ កិច្ច ប៉ុណ្ណោះ ៕ដកស្រង់ ពី សារព័ត៌មាន សម្លេង ប្រជាធិបតេយ្យ ចេញផ្សាយ ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៥ ។