• សង្គម​ស៊ីវិល​ថា​ច្បាប់​ឣ​ង្គ​ការ​ជា​គ្រោះថ្នាក់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

    • Issue Date 09-Jul-2015

    អង្គការ ឃ្លាំមើល ការរំលោភ សិទ្ធិ មនុ សុ្ស មួយចំនួន ព្រមាន ថា ដំណើការ លទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា នឹង ជួប គ្រោះថ្នាក់ ធ្ងន់ធ្ងរ នៅពេល ខាងមុខ ដ៏ ខ្លី នេះ បើ រដ្ឋសភា អនុម័ត ច្បាប់ គ្រប់គ្រង អង្គការ ដោយ មិន លុបចោល នូវ មាត្រា ខ្លះ តាម សំណើ របស់ អង្គការ សង្គម ស៊ីវិល ។ ការព្រមាន របស់ អង្គការ សង្គម ស៊ីវិល នេះ ធ្វើឡើង ក្នុង សន្និសីទ សារព័ត៌មាន បន្ទាន់ មួយ បន្ទាប់ពី រដ្ឋសភា បិទ បញ្ចប់ សិក្ខាសាលា ពិគ្រោះ យោបល់ លើ សេចក្តីព្រាងច្បាប់ ស្តីពី ច្បាប់ សមាគម និង អង្គការ មិនមែន រដ្ឋាភិបាល នា ថ្ងៃ ពុធ នេះ ។ អង្គការ ទាំងនោះ រួមមាន មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា (CCHR) អង្គការ តម្លាភាព កម្ពុ ជា CHRAC NGOforum គណៈកម្មាធិការ សហប្រតិបត្តិ ការ ដើម្បី កម្ពុជា (CCC) និង អង្គការ ឃ្លាំមើល ការបោះឆ្នោត ខុមហ្វ្រែល ជាដើម ។ក្នុង សន្និសីទ នោះ នាយក ប្រតិបត្តិ របស់ គណៈកម្មាធិកា រ សហប្រតិបត្តិ ការដើ ម្បី កម្ពុជា (CCC) លោក សឿង សារឿន អះអាងថា ច្បាប់ គ្រប់គ្រង អង្គការ សង្គម ស៊ីវិល នេះ មាន ៩ ជំពូក ៣៩ មាត្រា ។ លោក ថា ក្នុងនោះ មាន មាត្រា យ៉ាងតិច ចំនួន ២៥ បាន កម្រិត វិសាលភាព របស់ អង្គការ សង្គម ស៊ីវិល ។ លោក សឿង សារឿន ឲ្យ ដឹង ទៀតថា ការកម្រិត សិទ្ធិ នោះ គឺ ច្បាប់ បានប្រគល់ សិទ្ធិ ឲ្យ ក្រសួងមហាផ្ទៃ អាចរំលាយ អង្គការ ឬ សមាគម បាន គ្រប់ពេល បើ រដ្ឋាភិបាល មិន ពេញចិត្ត ការតម្រូវ ឲ្យ ធ្វើ តែ សកម្មភាព អភិវឌ្ឍន៍ មិន អាចធ្វើ សកម្មភាព ផ្នែក អភិបាលកិច្ច ប្រឆាំង អំពើពុករលួយ ឬ ឲ្យ ប៉ះពាល់ ដល់ វប្បធម៌ និង សន្តិសុខ ជាតិ ជាដើម ។ លោក យល់ថា ខ្លឹមសារ ទាំងនេះ វា នឹង ជំរុញ ឲ្យ ដំណើរ លិ ទ្ធិ ប្រជាធិបតេយ្យ នៅ កម្ពុជា ប្រឈម នឹង គ្រោះថ្នាក់ ធ្ងន់ ធរ ។ លោក ថា ៖ « នៅក្នុង នេះ គឺ យើង ឃើញថា វា រំលោភ ដោយផ្ទាល់ ទៅនឹង សិទ្ធិ ក្នុងការ មតិ ដែល ធានា នៅក្នុង មាត្រា ទី ១៩ កតិកាសញ្ញា អន្តរជាតិ ស្តីពី សិទ្ធិ នយោបាយ និង ជាពិសេស មាត្រា ៤០ នៃ រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ » ។នាយិកា មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា លោកស្រី ចក់ សុភាព លើកឡើងថា សិទ្ធិ បញ្ចេញមតិ សិទ្ធិ ប្រមូលផ្តុំ និង សិទ្ធិ ផ្សេងៗ ដែលមាន ចែង ក្នុង រដ្ឋធម្មនុញ្ញ ស្រាប់ ត្រូវ មន្ត្រី រដ្ឋាភិបាល យកទៅអនុវត្ត ពេលខ្លះ បង្ក ឲ្យ មាន អយុត្តិធម៌ សង្គម ។ លោកស្រី ថា ចុះ ពេលនេះ បើ ការធ្វើ ច្បាប់ គ្រប់គ្រង អង្គការ នេះ មិន បានចែង ច្បាស់ ពី ទំហំ ប៉ះពាល់ សន្តិសុខ សង្គម ឬ ប៉ះពាល់ ដល់ វប្បធម៌ ជាតិ នោះ លោកស្រី យល់ថា សកម្មភាព តស៊ូ មតិ ផ្នែក សិទ្ធិមនុស្ស និង កា រព ន្លឿ ន លទ្ធិប្រជាធិបតេយ្យ នឹង ជួប បញ្ហា ធ្ងន់ធ្ងរ ជាង បច្ចុប្បន្ន ។ លោកស្រី ថ្លែងថា ៖ « យើង ដឹង ទាំងអស់គ្នា ការអនុវត្ត ច្បាប់ កន្លងមក នៅពេល ដែលមាន បញ្ញត្តិ មិន ច្បាស់លាស់ ហ្នឹង គឺ តែងតែ បកស្រាយ ដែលជា ផលប្រយោជន៍ ទៅ អាជ្ញាធរ ជាជាង ផលប្រយោជន៍ ទៅ សហគមន៍ ឬ ពលរដ្ឋ » ។ នាយក ប្រតិបត្តិ អង្គការ តម្លាភាព កម្ពុជា លោក ព្រាប កុល ដែល គេ មិន ឲ្យ ចូលរួម សិក្ខាសាលា នោះ យល់ថា ច្បាប់ គ្រប់គ្រង អង្គការ នេះ មាន ចរិត ចងដៃ សង្គម ស៊ីវិល មិន ឲ្យ បំពេញ តួនាទី ដោយ ឯករាជ្យ ។ លោក ថា បើ សង្គម ស៊ីវិល ត្រូវ កម្រិត សិទ្ធិ នោះ អំពើពុករលួយ និង កា រំលោភសិទ្ធិ មនុស្ស ក្នុងសង្គម នឹង បន្ត កើនឡើង ។ នាយក ប្រតិបត្តិ អង្គការ ឃ្លាំមើល ការបោះឆ្នោត ហៅ ខុមហ្វ្រែល និង ជា អង្គការ ឃ្លាំមើល ដំណើ រដ្ឋសភា លោក គល់ បញ្ញា ហៅ ការធ្វើ ច្បាប់ គ្រប់គ្រង អង្គការ ពេលនេះ ថា បាន ផ្លាស់ប្តូរ ពី សិទ្ធិ ដែលមាន ធានា ក្នុង រដ្ឋធម្មនុញ្ញ ទៅជា សិទ្ធិ ដែល ប្រឈម នឹង មុខ ច្បាប់ ។ លោក ថា ៖ « ស្អី ទៅ ប៉ះពាល់ វប្បធម៌ ស្អី ទៅ ប៉ះពាល់ ប្រពៃណី បក តាមចិត្ត ធ្វើ ស្អី ក៏ ប៉ះ ដែរ រួច ចុះ សេរីភាព នៃ សិទ្ធិ របស់ ប្រជាពលរដ្ឋ នៅ មាត្រា ៣៥ ថា ពលរដ្ឋ មាន សិទ្ធិ ចូលរួម យ៉ាងសកម្ម នៅក្នុង ជីវភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី ហើយ បើ ចូលរួម ប៉ះពាល់ វា ទៅ បទល្មើស ទៅវិញ » ។ យ៉ាងណាក៏ដោយ ប្រធានរដ្ឋសភា លោក ហេង សំរិន បាន ជំរុញ ឲ្យ មន្ត្រី ដែល ទទួលបន្ទុក លើ ច្បាប់ នេះ យកចិត្តទុកដាក់ លើ ការ ផ្តល់យោបល់ និង ពី កង្វល់ អង្គការ សង្គម ស៊ីវិល លើ ច្បាប់ សមាគម និង អង្គការ មិនមែន រដ្ឋាភិបាល នៅថ្ងៃនេះ មុន អនុម័ត ។ លោក មានប្រសាសន៍ថា ៖ « ខ្ញុំ សូម អំពាវនាវ និង លើកទឹកចិត្ត ដល់ សមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា ជាពិសេស គណៈកម្មការ ពាក់ព័ន្ធ នឹង សេចក្តីព្រាងច្បាប់ នេះ ត្រូវ យកចិត្តទុកដាក់ រាល់ មតិ យោបល់ និង អនុសាសន៍ នានា ដែល អ្នកចូលរួម ទាំង អស់ បានលើកឡើង ដើម្បី យកមក ពិនិត្យ និង ពិចារណា សំដៅ ធ្វើយ៉ាងណា ឲ្យ សេចក្តីព្រាងច្បាប់ ដ៏ មាន សារៈសំខាន់ មួយ នេះ មាន លក្ខណៈ គ្រប់ ជ្រុងជ្រោយ សម្រាប់ បម្រើ ផលប្រយោជន៍ ជូន សង្គមជាតិ » ។ទោះជា យ៉ាងណា លោក ព្រាប កុល អះអាងថា លោក បានដាក់ លិខិត រួចហើយ ទៅ អគ្គលេខាធិការដ្ឋាន នៃ រដ្ឋសភា ដើម្បី បាន ចូល ថតរូប បង្ហាញមុខ តំណាងរាស្ត្រ ណា ដែល លើកដៃ អនុម័ត ច្បាប់ នេះ ដែល លោក យល់ថា រំលោភ ទាំង រដ្ឋធម្មនុញ្ញ រំលោភ ទាំង កតិកាសញ្ញា អន្តរជាតិ ដើម្បី ឲ្យ ពលរដ្ឋ បានដឹង នៅពេល បោះឆ្នោត នា ថ្ងៃ អនាគត ៕ដកស្រង់ ពី សារព័ត៌មាន សម្លេង ប្រជាធិបតេយ្យ ចេញផ្សាយ ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៥ ។