• សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នឹងត្រូវ​ដាក់​ប្រជុំ​ពេញអង្គ​ពេល​សភា​ចូល​កង​

    • Issue Date 29-Sep-2015

    ​រដ្ឋសភា​នឹង​លើកយក​សេចក្តីព្រាងច្បាប់​ស្តីពី​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​ស្រប​ពេលដែល​រដ្ឋ​សភាប​ញ្ច​ប់​វិស្សមកាល​របស់ខ្លួន​។ ការ​លើកយក​សេចក្តីព្រាងច្បាប់​ស្តីពី​ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នេះ​ទៅ​ពិភាក្សា​ពេញអង្គ ត្រូវគេ​មើលឃើញថា​បន្ទាប់ពី​ច្បាប់​នេះ​បាន​ឆ្លងកាត់​ការជជែក​ពិភាក្សាគ្នា​ច្រើនដង​មកហើយ រវាង​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​។​​សេចក្តីព្រាងច្បាប់​ស្តីពី​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវ​បញ្ជូនទៅ​ឲ្យ​រដ្ឋសភា​ពេញអង្គ​ធ្វើការ​ប្រជុំ​នឹង​អនុម័ត នៅពេលដែល​សមាជិកសភា​ត្រឡប់​ពី​វិស្សមកាល​វិញ នៅ​ថ្ងៃទី​២០​ខែតុលា ឆ្នាំ​២០១៥ ខាងមុខ​។​​លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា គេ​នៅ​រង​ចាំមើល​កិច្ចប្រជុំ​រវាង​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​សម្លេង​ភាគច្រើន និង​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ សម្លេង​ភាគតិច​ក្នុង​រដ្ឋសភា ដែល​ប្រព្រឹត្តិ​ទៅ​មួយលើកទៀត​នៅ​ថ្ងៃទី​១ ខែតុលា​ខាងមុខ​។​ប្រសិនបើ​មិនមាន​អ្វី​ជឿនលឿន​នោះទេ គឺ​នឹង​មិនមាន​ការជជែក​គ្នា​រវាង​អ្នកតំណាងរាស្ត្រ​សម្លេង​ភាគតិច​និង​ភាគច្រើន​ទៀតឡើយ គឺ​ដាក់​ទៅ​សភាពេញអង្គ​ដើម្បី​ប្រជុំ​អនុម័ត​តែម្តង​។​​នៅថ្ងៃនេះ​ដែរ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​កិច្ចប្រជុំ​រវាង​សមាជិកសភា​សម្លេង​ភាគតិច និង​ភាគច្រើន​ដែល​នឹង​ជជែក​គ្នា​នូវ​ចំណុច​សេសសល់​មិនទាន់​ឯកភាពគ្នា​នោះ លោ​កថា​នឹង​ព្យាយាម​ពន្យល់​គ្នា​ទៅវិញទៅមក ធ្វើយ៉ាងណា​ដើម្បី​កុំ​ឲ្យ​មាន​ការបិទ​សិទ្ធិសេរីភាព កាត់បន្ថយ​រយៈពេល​នៃ​ការហែក្បួន​ឃោសនា ការកំណត់​ការ​ហែរ​ក្បួន​ឆ្លង​ឃុំ និង​បញ្ហា​ទោសពិន័យ​មន្ត្រីរាជការ​ដែល​អនុវត្ត​ខុស​ជាដើម​។​​អ្នកនាំពាក្យ​គណបក្សប្រឆាំង​រូបនេះ​បញ្ជាក់ថា ការជជែក​គ្នា លើ​ពង្រាងច្បាប់​ស្តីពី​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​នេះ បើ​មិនបាន​ប្រសើរ​ទេ​ក៏​គួរ​រក្សាទុក​ដូច​មុន​។​​សូមបញ្ជាក់ថា​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ក្រុមការងារ​គណបក្ស​ទាំងពីរ​ដែលមាន​សមាស​ភាព​ម្ខាង​៤​នាក់ ក៏​នឹង​ជជែក​គ្នា​បន្ត​ពី បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ចំណុច​សេសសល់​ដទៃទៀត ដែលជា​ជំ​ហ៊ាន​ឈានទៅរក​កិច្ចប្រជុំ​ដឹកនាំ​ដោយ​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​សម្លេង​ភាគច្រើន​និង​ភាគតិច​នៅ​ថ្ងៃទី​១​តុលា​ខាងមុខ​៕​ដកស្រង់​ពី​វិទ្យុ​បារាំង ចេញផ្សាយ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥៕​