-
ចំណាំ៖
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
តាមការយល់យើញពួកគេនាំគ្នាទៅស៊ីដំបងឆក់
Both has to responsible. You can ask like this: How many people support to have demonstration?
គ្រួសារមានវិន័យ ប្រទេសមានច្បាប់ដូច្នេះកាលដែលក្រសួងមហាផ្ទៃចេញលិខិត ជូនដំណឹងដល់លោក សម រង្ស៊ី និងអ្នកគាំទ្រដែលត្រៀមនឹងធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតខាងមុខនេះ គឺជារឿងសមស្របមួយដែលចាត់ទុកជាការដាស់តឿនក្រើនរំលឹកដល់បាតុករទាំងអស់ឲ្យយកចិត្តទុកដាក់លើទង្វើររបស់ខ្លួនក្នុងអំឡុងពេលធ្វើបាតុកម្ម និង លះបង់វប្បធម៌អាក្រក់ដូចជាការប្រើហិង្សា និងដុតបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋជាដើម ព្រោះវាគ្មានចំណេញទេដល់ប្រទេសជាតិ និង ធ្វើឲ្យអាប់អោនកិត្តិយសរបស់ពលរដ្ឋខ្មែរទាំងមូល។ ដូច្នេះបើពិតជាមានមហាបាតុកម្មនេះមែនខ្ញុំក៏សូមអំពាវនាវដល់បាតុករនិងអាជ្ញាធរគ្រប់រូបត្រូវចេះសាមគ្គី ការពារគ្នាទៅវិញទៅមកក្នុងបុព្វហេតុជាតិមាតុភូមិដ៏កំសត់របស់យើងទាំងអស់គ្នា៕
ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំគិតថាការប្រមានបែបនេះវាមិនត្រឹមត្រូវទេ។បើចង់ប្រមានត្រូវប្រមាន គ.ជ.ប ទៅ ហើយបើមានបញ្ហាអីកើតឡើងអ្នកដែលត្រូវទទួលខុសត្រូវគឺគ.ជ . ប ពីព្រោះ គ.ជ.ប និងហើយ ដែលធ្វើអោយមានការមិនទុកចិត្តនោះកើតឡើង។ជាពិសេសនោះ មន្ត្រីនគរបាលមានតួនាទីការពារ និងរក្សាសន្តិសុខដល់បាតុករ និងប្រជាពលរដ្ឋ។ខ្ញុំដូចជាឆ្ងល់ដែល ហេតុអ្វីគ្រាន់តែ UN ធ្វើជាអាជ្ញារកណ្តាលសោះតើមានបញ្ហាអី បើកាលឆ្នាំ១៩៩៣គឺមានការចូលរួមពី UNដែរហ្នឹង។ហើយឥឡូវថែមទាំងអោយមានការចូលរួមពីបក្សធំៗ ទាំង២ ទៀតផង តើមានបញ្ហាអីទៀត?
នៅក្នុងប្រទេសដែលប្រកាន់ខ្ជាប់នូវលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការទទួលបាននូវព័ត៌មាន ការបញ្ចេញមតិ ការធ្វើបាតុកម្ម ជាដើម។ល។ យ៉ាងណាមិញ ប្រទេសកម្ពុជាក៏ដូចគ្នាដែរ ការធ្វើបាតុកម្មមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត វាជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលគាំពារទៅដោយច្បាប់រដ្ឋធម្មនុញ្ញ។ ឯរឿងរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ អំពើចោរកម្ម។ល។ វាជាតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសកងកម្លាំងនគរបាលជាតិមានកាតព្វកិច្ចអនុវត្តឲ្យបាននូវតួនាទីរបស់ខ្លួនក្នុងផ្តល់ជូននូវ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដល់ក្រុមបាតុករទាំងអស់ដែលបានចូលរួម។ មិនមែនទម្លាក់តួនាទី និងភារៈកិច្ចរបស់ខ្លួនទៅឲ្យមេដឹកនាំធ្វើបាតុកម្ម ជាអ្នកទទួលខុសត្រូវរាល់អ្វីដែលកើតមានឡើង កំឡុងពេលធ្វើបាតុកម្មដូច្នេះនោះទេ! នេះឬដែលហៅថា នគរបាលជាតិ?
ខ្ញុំគិតថា ធម្មតាបាតុកម្មដែលមានទ្រង់ទ្រាយធំប្រាកដជាមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ជាពិសេសចំពោះបាតុកម្មនយោបាយវិញ ប្រាកដជាមានជនឆ្លាតឱកាស ធ្វើសកម្មភាពផ្សេងៗ តាមការញោះញង់ ឬផែនការរបស់គូបដិបក្ស ។ ប្រសិនបើអាជ្ញាធរអព្យាក្រិត្យ នោះពួកគេមិនត្រឹមតែបើកអោយមានបាតុកម្មនោះទេ តែថែមទាំង ជួយសម្របសម្រួល និងការពារសុវត្ថភាពដល់បាតុករទៀតផង ។ ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសង្ឃឹមថា កងទ័ពគឺសំរាប់ការពារបូរណភាពទឹកដី ហើយប៉ូលីស គឺសំរាប់ កំចាត់ឧក្រិតកម្ម ពួកគេដាច់ខាតមិនអាចប្រើប្រាស់អាវុធប្រឆាំងនឹងប្រជាជនរបស់ខ្លួនឡើយ ។