• វេទិកាពិភាក្សា

    ប្រធានបទ: តើ​ត្រឹម​ត្រូវ​ទេ​ដែល​ក្រសួង​មហា​ផ្ទៃ​​ព្រមាន​​លោក​ សម​ ​រង្ស៊ី​និង​អ្នក​ចូល​រួម​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ ​បើ​សិន​មាន​បាតុ​កម្ម​ដែល​នាំ​ដល់​ហិង្សា​និង​ការ​បំផ្លិច​បំផ្លាញ​?​

    មតិ:

    • តើ​ត្រឹម​ត្រូវ​ទេ​ដែល​ក្រសួង​មហា​ផ្ទៃ​​ព្រមាន​​លោក​ សម​ ​រង្ស៊ី​និង​អ្នក​ចូល​រួម​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ ​បើ​សិន​មាន​បាតុ​កម្ម​ដែល​នាំ​ដល់​ហិង្សា​និង​ការ​បំផ្លិច​បំផ្លាញ​?​
      • អ្នកនិយាយត្រង់
      • ភ្នំពេញ
      • 8-Aug-2០13

      ពេលដែល តាជំំមីធ្វើម៉េចក៏គំាទ្រហើយការពារទៀត ប្រកាសតាមTVs ដល់ពេលគេធ្វើវិញគំរាមគេ។

    • តើ​ត្រឹម​ត្រូវ​ទេ​ដែល​ក្រសួង​មហា​ផ្ទៃ​​ព្រមាន​​លោក​ សម​ ​រង្ស៊ី​និង​អ្នក​ចូល​រួម​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ ​បើ​សិន​មាន​បាតុ​កម្ម​ដែល​នាំ​ដល់​ហិង្សា​និង​ការ​បំផ្លិច​បំផ្លាញ​?​
      • ឈាង វុទ្ធា
      • ភ្នំពេញ
      • 8-Aug-2០13

      ចំពោះខ្ញុំ​ ខ្ញុំ​គិត​ថា​លោក​ស ខេង ប្រើពាក្យ​គម្រាម​នេះ​វា​ធ្ងន់ធ្ងរ​ពេក អាច​ប្រើពាក្យ​ថា​សំណូម​ពរ​ឱ្យ​បាតុករ ធ្វើ​បាតុកម្ម​ដោយ​អហឹង្សា កុំ​បង្ក​អសន្តិសុខ​ជាដើម។ ការ​គម្រាម​នេះ​ សបញ្ជាក់​តែ​សំបក​ក្រៅ​ថា ឱ្យ​ធ្វើបាតុកម្ម​ដោយ​សេរី ប៉ុន្តែ​ធាតុ​ពិត​នៅ​ខាង​ក្នុង​គឺ​ជា​ការ​គម្រាម​ កម្លាច ដល់​បាតុករ ហើយ​នរណា​ទៅ​ដឹង​ថា ស្វានឹងអាចស៊ីបាយ ហើយ​លាប​មាត់ពពែ​នោះ​។ នៅ​ពេល​នោះ​គេ​នឹង​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​លោក សម រង្សី និង​បាតុករ។ ម្យ៉ាងវិញទៀត ខ្ញុំគិត​ថា មាសសុទ្ធ​មិន​ខ្លាច​ភ្លើង​ទេ ចុះ​ហេតុអ្វី​បើ​គម្មាធិការចម្រុះគ្រាន់តែ​មាន​អន្តរជាតិ​នៅ​កណ្ដាលធ្វើមិនកើត ព្រោះ​គេ​ក៏​ធ្លាប់ជួយយើង​កាល​បោះឆ្នោត​ដំបូង​ផង​ដែរ។ ដូច​នេះ​ការណ៍​ដែល​គេព្រម​បង្កើតគម្មាធិការចម្រុះដែល​មាន​គេ​ដឹង​លឺ​ច្រើន​ ជា​ការ​មួយ​ដែល​អាច​ឱ្យ​យើង​ដឹង​ថា នរណាមានប្រៀបក្នុងការបោះឆ្នោត

    • 1
    • 2
    • 3(current)
  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ