• វេទិកាពិភាក្សា

    ប្រធានបទ: ខ្ញុំ​​មាន​សិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?

    មតិ:

    • ខ្ញុំ​​មាន​សិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?
      • លេង
      • ភ្មំពេញ​
      • 4-Jun-2០13

      វា​មិន​អី​ទេ។ តាម​ផ្លូវ​ច្បាប់៖ គ្មាន​អ្នក​ណា​​នឹង​ធ្វើ​អី​យើង​ទេ​ បើ​គ្រាន់​តែ​មិន​ទៅ​បោះឆ្នោត។ សីលធម៌ និង ស្មារតីជាតិ៖ គ្មាន​អី​ដែរ បើ​យើង​គ្មាន​គណបក្ស​ដែល​យើង​ទុក​ចិត្ត ឬ​ មាន​គោល​បំណង​ច្បាស់លាស់ (ឧ៖ចង់​បាន​តុល្យភាព​​សម្លេង​ប្រឆាំង និង កាន់​អំណាច) ព្រោះ​​បើ​យើង​ទៅ​បោះ​ក៏​វា​មិន​បង្ហាញ​ឆន្ទៈ​ដែរ។ ផ្ទយ​ទៅវិញ​ យើង​គួរ​ទៅ​បោះឆ្នោត​បើ​យើង​មាន​បំណង​ច្បាស់លាស់ មាន​គណបក្ស​ដែល​ចង់​ឱ្យ។

    • ខ្ញុំ​​មាន​សិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?
      • អនាមិក
      • 3-Jun-2០13

      I don't want to vote is my rights and in Cambodia does not have any law to punish me.

    • ខ្ញុំ​​មាន​សិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?
      • ខេមរៈ រក្សជ័យ
      • ភ្នំពេញ
      • 29-May-2០13

      សំណួរ​សួរ​ទៅ​វិញ​ថា តើ​ហតុអ្វី​បាន​ជា​អ្នក​មិន​ទៅ​បោះ​ឆ្នោត? គឺ​ដោយ​សារ​តែ​គ្មាន​​អ្នក​គិត​ថា​គ្មាន​អ្នក​ណា​ម្នាក់​ជា​តំណាង​ដែល​អ្នក​ពេញ​ចិត្ត​មែន​ទេ? បើ​អញ្ចឹង​មែននោះ​ អ្នក​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​អោយ​គេ​បោះ​ឆ្នោត​បាន​តា៎!

    • ខ្ញុំ​​មាន​សិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?
      • សារ៉ាត់
      • ភ្នំពេញ
      • 29-May-2០13

      រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​ចែង​ថា ពលរដ្ឋទាំង​ពី​ភេទ​មាន​សិទ្ធិ​ឈឈ្មោះ​អោយ​គេ​បោះ​ឆ្នោត និង​បោះ​ឆ្នើ​ជ្រើស​រើស​តំណាង​ដែល​ខ្លួន​ពេញ​ចិត្ត។ បើ​អ្នក​មិន​បាន​ទៅ​បោះ​ឆ្នោត​ទេនោះ​​មាន​ន័យ​ថា​អ្នក​ខក​ខាន​មិន​បាន​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ជា​ពលរដ្ឋ​ល្អ ដោយ​មិន​បាន​ជ្រើ​រើ​ស​តំណាង​ដែល​ខ្លួន​គិត​ថា​ជា​មេ​ដឹក​នាំ​ល្អ​មួយ​រូប​ដើម្បី​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​របស់​អ្នក។

    • ខ្ញុំ​​មាន​សិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?
      • ញ៉ ចិន្ថា
      • កំពង់ចាម
      • 29-May-2០13

      ការបោះឆ្នោតគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលស្របតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា តែបើយើងមិនទៅបោះឆ្នោតទេ ក៍គ្មានច្បាប់ណាមក ដាក់ទោសយើងដែរ បញ្ហាត្រង់ថា នៅពេលដែលប្រជាពលរដ្ឋមិនអើពើរនឹងន យោបាយវាធ្វើឲ្យសង្គមជាតិរងផល់ប៉ះពាល់យ៉ាងខ្លាំង ព្រោះវាជាឳកាស សម្រាប់មនុស្សអាក្រក់ ឡើងកាន់អំនាចប្រព្រឹត្តិអំពោះពុករលួយនិង​ ធ្វើបាប ប្រជាពលរដ្ឋ។

    • ខ្ញុំ​​មាន​សិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?
      • សំណាង ប្រាជ្ញា
      • ក្រចេះ
      • 29-May-2០13

      សិទ្ធិបោះឆ្នោតជាសិទ្ធិរបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវយកសិទ្ធិនេះទៅអនុ វត្តក្នុងសង្គមជាតិរបស់យើងទាំងមូលឲ្យមានការផ្លាស់ប្តូរប្រកបដោយការអភិវឌ្ឍន៍។

    • 1(current)
    • 2
  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ