• វេទិកាពិភាក្សា

    ប្រធានបទ: ខ្ញុំ​​មាន​សិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?

    មតិ:

    • ខ្ញុំ​​មាន​សិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?
      • សុម៉ាលី
      • ភ្នំពេញ
      • 27-May-2០13

      ការបោះឆ្នោត គឺជាការអនុវត្តន៍សិទ្ធិរបស់ប្រជាពលរដ្ឋ។​ ប្រសិនបើមិនបានទៅបោះឆ្នោតទេនោះ មានន័យថាយើងបានបោះបង់ចោលសិទ្ធិជាពលរដ្ឋមួយរូប​ហើយ។ សន្លឹកឆ្នោតមួយសន្លឹកអាចសម្រេចវាសនារបស់ប្រទេសជាតិយើងបាន​ យើងអាច​រើសអ្នកតំណាងដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការដឹកនាំវាសនាប្រទេសជាតិយើងឲ្យឈានទៅរកការរីកចម្រើន។​ ពលរដ្ឋម្នាក់ៗត្រូវការប្រើការវិភាគវែកញែកឲ្យច្បាស់លាស់ក្នុងការសម្រេច ជៀសជាងការស្រលាញ់និងទំនោរ។​ ដូចនេះតើយើងគួរបោះបង់ចោលនូវឱកាសដើម្បីអនុវត្តន៍សិទ្ធិជាពលរដ្ឋម្នាក់ដែរឬទេ?

    • ខ្ញុំ​​មាន​សិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?
      • សូ​ផាត
      • ភ្នំពេញ
      • 2០-May-2០13

      ត្រឹមត្រូវ​ហើយ​!!!!!! ខ្ញុំ គ្រាន់​តែ​ទាញ​ការចាប់អារម្មណ៍​បន្តិច​ពាក់ព័ន្ធ​ហ្នឹង​ការប្រើ​ពាក្យ​ខ្មែរ។ ពេល​បោះឆ្នោត​ម្តងៗ គេ​តែង​តែ​ថា ការទៅ​បោះឆ្នោត​គឺ​ជា​ករណីយកិច្ច​របស់​ពលរដ្ឋ មិនមែន​ជា​កាតព្វកិច្ច។ តាមពិត​ យោង​វចនានុក្រម​ជួនណាត ពាក្យ​ពីរ​នេះ​មាន​ន័យ​ដូច​គ្នា​សោះ។

    • ខ្ញុំ​​មាន​សិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?
      • ហួ រតនា
      • កំពង់ចាម
      • 19-May-2០13

      ជាទូរទៅមនុស្សគ្រប់រូបសិទ្ធិបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែល ខ្លួនពេញចិត្ត។​ បើអ្នកមិនទៅបោះឆ្នោត វាហាក់ដូចជាអ្នកមិនបានបំពេញកត្វ កិច្ចជាពលរដ្ឋទេ។ ពិតណាស់គ្មានច្បាប់ណាមកដាក់ទោសទៅលើបុគ្គលដែល មិនបានទៅបោះឆ្នោតនោះទេ ប៉ុន្តែក្នុងនាមយើងជាពលរដ្ឋមួយរូប យើងត្រូវ ចូលរួមទៅបោះឆ្នោតទាំងអស់គ្នា បើអ្នកមិនពេញចិត្តនឹងគណបក្សនយោបាយ អ្នកក៍អាចទៅបោះឆ្នោតអនុបវាទបានដែរ ដើម្បីបំពេញភារកិច្ចជាពលរដ្ឋល្អ។ ម្យ៉ាងវិញទៀត បើអ្នករកមេដឹងនាំមិនបាន អញ្ជឹងបង្កើតមេដឹកនាំដោយខ្លួន ឯងវិញទៅប្រសើរជាង គឺឈរឈ្មោះឲ្យគេបោះឲ្យទៅ៕

    • 1
    • 2(current)
  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ