-
ប្រធានបទ: ខ្ញុំមានសិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?
មតិ:
- 1(current)
- 2
-
ចំណាំ៖
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
វាមិនអីទេ។ តាមផ្លូវច្បាប់៖ គ្មានអ្នកណានឹងធ្វើអីយើងទេ បើគ្រាន់តែមិនទៅបោះឆ្នោត។ សីលធម៌ និង ស្មារតីជាតិ៖ គ្មានអីដែរ បើយើងគ្មានគណបក្សដែលយើងទុកចិត្ត ឬ មានគោលបំណងច្បាស់លាស់ (ឧ៖ចង់បានតុល្យភាពសម្លេងប្រឆាំង និង កាន់អំណាច) ព្រោះបើយើងទៅបោះក៏វាមិនបង្ហាញឆន្ទៈដែរ។ ផ្ទយទៅវិញ យើងគួរទៅបោះឆ្នោតបើយើងមានបំណងច្បាស់លាស់ មានគណបក្សដែលចង់ឱ្យ។
I don't want to vote is my rights and in Cambodia does not have any law to punish me.
សំណួរសួរទៅវិញថា តើហតុអ្វីបានជាអ្នកមិនទៅបោះឆ្នោត? គឺដោយសារតែគ្មានអ្នកគិតថាគ្មានអ្នកណាម្នាក់ជាតំណាងដែលអ្នកពេញចិត្តមែនទេ? បើអញ្ចឹងមែននោះ អ្នកអាចឈរឈ្មោះជាបេក្ខជនអោយគេបោះឆ្នោតបានតា៎!
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា ពលរដ្ឋទាំងពីភេទមានសិទ្ធិឈឈ្មោះអោយគេបោះឆ្នោត និងបោះឆ្នើជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត។ បើអ្នកមិនបានទៅបោះឆ្នោតទេនោះមានន័យថាអ្នកខកខានមិនបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ ដោយមិនបានជ្រើរើសតំណាងដែលខ្លួនគិតថាជាមេដឹកនាំល្អមួយរូបដើម្បីដឹកនាំ និងអភិវឌ្ឍន៍ប្រទេសរបស់អ្នក។
ការបោះឆ្នោតគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលស្របតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា តែបើយើងមិនទៅបោះឆ្នោតទេ ក៍គ្មានច្បាប់ណាមក ដាក់ទោសយើងដែរ បញ្ហាត្រង់ថា នៅពេលដែលប្រជាពលរដ្ឋមិនអើពើរនឹងន យោបាយវាធ្វើឲ្យសង្គមជាតិរងផល់ប៉ះពាល់យ៉ាងខ្លាំង ព្រោះវាជាឳកាស សម្រាប់មនុស្សអាក្រក់ ឡើងកាន់អំនាចប្រព្រឹត្តិអំពោះពុករលួយនិង ធ្វើបាប ប្រជាពលរដ្ឋ។
សិទ្ធិបោះឆ្នោតជាសិទ្ធិរបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវយកសិទ្ធិនេះទៅអនុ វត្តក្នុងសង្គមជាតិរបស់យើងទាំងមូលឲ្យមានការផ្លាស់ប្តូរប្រកបដោយការអភិវឌ្ឍន៍។