-
ប្រធានបទ: ខ្ញុំមានសិទ្ធិចូលរួមបោះឆ្នោត បើសិនជាខ្ញុំមិនទៅបោះឆ្នោត តើលោក/អ្នកយល់យ៉ាងណា?
មតិ:
- 1
- 2(current)
-
ចំណាំ៖
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
ការបោះឆ្នោត គឺជាការអនុវត្តន៍សិទ្ធិរបស់ប្រជាពលរដ្ឋ។ ប្រសិនបើមិនបានទៅបោះឆ្នោតទេនោះ មានន័យថាយើងបានបោះបង់ចោលសិទ្ធិជាពលរដ្ឋមួយរូបហើយ។ សន្លឹកឆ្នោតមួយសន្លឹកអាចសម្រេចវាសនារបស់ប្រទេសជាតិយើងបាន យើងអាចរើសអ្នកតំណាងដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការដឹកនាំវាសនាប្រទេសជាតិយើងឲ្យឈានទៅរកការរីកចម្រើន។ ពលរដ្ឋម្នាក់ៗត្រូវការប្រើការវិភាគវែកញែកឲ្យច្បាស់លាស់ក្នុងការសម្រេច ជៀសជាងការស្រលាញ់និងទំនោរ។ ដូចនេះតើយើងគួរបោះបង់ចោលនូវឱកាសដើម្បីអនុវត្តន៍សិទ្ធិជាពលរដ្ឋម្នាក់ដែរឬទេ?
ត្រឹមត្រូវហើយ!!!!!! ខ្ញុំ គ្រាន់តែទាញការចាប់អារម្មណ៍បន្តិចពាក់ព័ន្ធហ្នឹងការប្រើពាក្យខ្មែរ។ ពេលបោះឆ្នោតម្តងៗ គេតែងតែថា ការទៅបោះឆ្នោតគឺជាករណីយកិច្ចរបស់ពលរដ្ឋ មិនមែនជាកាតព្វកិច្ច។ តាមពិត យោងវចនានុក្រមជួនណាត ពាក្យពីរនេះមានន័យដូចគ្នាសោះ។
ជាទូរទៅមនុស្សគ្រប់រូបសិទ្ធិបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែល ខ្លួនពេញចិត្ត។ បើអ្នកមិនទៅបោះឆ្នោត វាហាក់ដូចជាអ្នកមិនបានបំពេញកត្វ កិច្ចជាពលរដ្ឋទេ។ ពិតណាស់គ្មានច្បាប់ណាមកដាក់ទោសទៅលើបុគ្គលដែល មិនបានទៅបោះឆ្នោតនោះទេ ប៉ុន្តែក្នុងនាមយើងជាពលរដ្ឋមួយរូប យើងត្រូវ ចូលរួមទៅបោះឆ្នោតទាំងអស់គ្នា បើអ្នកមិនពេញចិត្តនឹងគណបក្សនយោបាយ អ្នកក៍អាចទៅបោះឆ្នោតអនុបវាទបានដែរ ដើម្បីបំពេញភារកិច្ចជាពលរដ្ឋល្អ។ ម្យ៉ាងវិញទៀត បើអ្នករកមេដឹងនាំមិនបាន អញ្ជឹងបង្កើតមេដឹកនាំដោយខ្លួន ឯងវិញទៅប្រសើរជាង គឺឈរឈ្មោះឲ្យគេបោះឲ្យទៅ៕