• តើ​គ្រប់​ការ​បរិហារ​កេរ្តិ៍​សុទ្ទ​តែ​ត្រូវ​បាន​ផ្តន្ទា​ទោសទាំង​អស់​ដែរ​ឬ​ទេ​?

    • [សេរីភាពក្នុងការបញ្ចេញមតិ]

    ពាក្យបរិហារកេរ្តិ៍ខ្លះអាចត្រូវអនុគ្រោះបាន ដោយសាររដ្ឋធម្មនុញ្ញនិងច្បាប់ការពារសេរីភាពក្នុងការនិយាយ ក្នុងការសរសេរ។ បទ​បញ្ញត្តិច្បាប់ស្តីពីបទបរិហារកេរ្តិ៍ ត្រូវថ្លឹងថ្លែងសេរីភាព ក្នុងការនិយាយនិងសរសេរជាមួយនឹងការការពារកិត្តិយសរបស់បុគ្គល។ ដូច្នេះពាក្យខ្លះ​ដែលចាត់ទុកថាបរិហារកេរ្តិ៍ អាចអនុគ្រោះពីការទទួលខុសត្រូវបានបើ៖

    ១. ការនិយាយឬការសរសេរនោះធ្វើឡើងដោយសុទ្ធចិត្ត

    ២. ការនិយាយឬការសរសេរនោះជាការពិត

    ៣. ការនិយាយឬការសរសេរនោះជាសេចក្តីថ្លែងមតិ។