• សាលាខេត្តរតនគីរីមិនអនុញ្ញាតឲ្យមានការប្រជុំ និង​សិក្ខាសាលា

    • ថ្ងៃចេញផ្សាយ ២១-មិថុនា-២០១៣

    លិខិត​លេខៈ​៤១១​/​១៣​/​ល​.​អ​.​ខ​ ​ចុះ​ថ្ងៃ​ទី​១៣​ ​ខែ​មិនា​ ​ឆ្នាំ២០១៣​ ​របស់​សាលា​ខេត្ត​រតនគីរី​ ​ជូន​ដំណឹង​ដល់​ប្រធាន​អង្គការ​ ​មិន​មែន​រដ្ឋាភិបាល​ទាំង​អស់​ក្នុង​ខេត្ត​របស់​ខ្លួន​ ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​អញ្ជើញ​ ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ​ក្រុង​ ​ស្រុក​ ​ឃុំ​/​សង្កាត់​ ​ភូមិ​ ​និង​ប្រជា​ពលរដ្ឋ​​​ដើម្បី​ចូល​រួម​សិក្ខា​សាលា​ ​កិច្ច​ប្រជុំ​ ​និង​ទស្សន​កិច្ច​សិក្សា​នានា​របស់​បណ្តា​អង្គការ​ណា​មួយ​ឡើយ​ ​ពី​ព្រោះ​ថា​ដើម្បី​ឲ្យ​អាជ្ញាធរ​ ​មូល​ដ្ឋាន​មាន​ពេល​វេលា​ពេញ​លេញ​ក្នុង​ការ​ចាត់ចែង​ការងារ​ ​និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ឳកាស​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​ខាង​ នយោបាយ​នៅ​ក្នុង​ការ​ចូល​រួម​របស់​ពួក​គាត់​៕​