-
មនុស្សប្រមាណ១០នាក់ត្រូវបានឃាត់ខ្លួន និងមួយចំនួនទៀតរងរបួស ក្នុងការប៉ះទង្គិចនៅមុខរោងចក្រយ៉ាកជីង
- ថ្ងៃចេញផ្សាយ ២-មករា-២០១៤
យ៉ាងហោចណាស់ មនុស្សជិត១០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានមេដឹកនាំសមាគមម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ច នៅមុខរោងចក្រវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមន្ត្រីសហជីព ព្រមទាំងកម្មករប្រមាណ ១០នាក់ បានរងរបួសក្បាល និងត្រូវបានឃាត់ខ្លួនភ្លាមៗ ខណៈដែលកម្មកររាប់ពាន់នាក់ និងកងទ័ពឆ័ត្រយោង ៩១១ ដែលដាក់ការពារមុខរោងចក្រយ៉ាកជីង ប៉ះពាក្យសម្តី និងគប់ដបទឹកសុទ្ធដាក់គ្នា បន្ទាប់មកឈានដល់ការផ្ទុះហិង្សាដាក់គ្នារយៈពេលខ្លី។ក្នុងហេតុការណ៍នេះ កម្មករ និងព្រះសង្ឃ ជាច្រើននាក់/អង្គ ក៏បានរងរបួស និងខ្លះទៀតសន្លប់ផងដែរ។ មន្ត្រីកងទ័ពឆ័ត្រយោង៩១១ ដែលដាក់យាមកាមនៅមុខរោងចក្រយ៉ាងជីង បានអះអាងថា កម្មករបានគប់ដកទឹកសុទ្ធដាក់កម្លាំងសមត្ថកិច្ចមុន និងប្រុងកម្ទេចទ្វាររោងចក្រ ទើបមានការបង្ក្រាបនេះ។ បន្ទាប់ពីផ្ទុះហិង្សានេះ បេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ស្ពឺ លោក នុត រំដួល ក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសាកសួរព័ត៌មាន។នៅព្រឹកមិញនេះដែរ តំណាងកម្មករបីនាក់ ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនផងដែរ នៅពេលដែលពួកគេដឹកនាំកម្មករធ្វើកូដកម្ម ទាមទារប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។ បើតាមមន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា តំណាងកម្មករទាំងបីរូបនោះ ត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ នៅម៉ោងប្រមាណ១១ព្រឹកនេះ។ការផ្ទុះកូដកម្ម និងហិង្សា នៅព្រឹកថ្ងៃព្រហស្បតិ៍ បានធ្វើឡើងជាថ្មីទៀត បន្ទាប់ពីកម្មករនិងសហជីព បានផ្អាកការតវ៉ាមួយថ្ងៃ កាលពីថ្ងៃម្សិលមិញ។ កម្មករនិងសហជីពមួយចំនួន បានបន្តការតវ៉ាឲ្យមានការដំឡើងប្រាក់ឈ្នួលរហូតដល់ ១៦០ដុល្លារ បន្ទាប់ពីពួកគេមិនទទួលយកការបន្ថែមប្រាក់ឈ្នួល ២០ដុល្លារ លើប្រាក់ឈ្នួលចំនួន៨០ដុល្លារ កាលពីឆ្នាំ២០១៣៕សូមស្តាប់សំឡេងនៅខាងលើ ដែលជាសេចក្តីរាយកាណ៍ លោក អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤