-
លោក សម រង្ស៊ី គំរាមផ្ទុះការតវ៉ាទូទាំងប្រទេស ប្រសិនបើមេដឹកនាំសហជីពណាមួយត្រូវបានចាប់ខ្លួន
- ថ្ងៃចេញផ្សាយ ២-មករា-២០១៤
លោក សម រង្ស៊ី គំរាមផ្ទុះការតវ៉ាទូទាំងប្រទេស ប្រសិនបើមេដឹកនាំសហជីពណាមួយត្រូវបានចាប់ខ្លួន ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា គំរាមថា នឹងមានការផ្ទុះការតវ៉ាទូទាំងប្រទេស ប្រសិនបើមេដឹកនាំសហជីពណាមួយត្រូវបានចាប់ខ្លួន ក្នុង ករណីជួយការពារផលប្រយោជន៍កម្មករក្នុងតវ៉ាឲ្យមានការដំឡើងប្រាក់ឈ្នួលការងារ ១៦០ដុល្លារអាមេរិក។លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើការព្រមានដូចនេះ នៅក្នុងឱកាសលោកថ្លែងសារនយោបាយ ទៅកាន់អ្នកគាំទ្រលោកជាច្រើនពាន់នាក់ ដែលមកប្រមូលផ្ដុំស្ដាប់លោក នៅទីលានប្រជាធិបតេយ្យ កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤។លោក សម រង្ស៊ី បានបញ្ជាក់ថា ការចាប់ខ្លួនមេដឹកនាំសហជីព គឺជាការធ្វើឲ្យកម្មករមានកំហឹង ហើយបើកម្មករមានកំហឹង ពួកគាត់នឹងចេញធ្វើការតវ៉ាជួយមេដឹកនាំរបស់ខ្លួន គឺជាគ្រោះថ្នាក់ លើវិស័យការងាររោងចក្រនៅកម្ពុជា។ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤