• ស្ត្រី​បឹងកក់​៥​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​

    • ថ្ងៃចេញផ្សាយ ៦-មករា-២០១៤

    សមត្ថកិច្ច បាន​ចាប់ខ្លួន​ប្រជា​សហ​គន៍​បឹងកក់​៥​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅពេលដែល​អ្នក​ទាំងនោះ​ទៅ​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​បារាំង​ប្រចាំរាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះ លែង​សកម្មជន​សិទ្ធិមនុស្ស​។​​សកម្មជន​ដីធ្លី​ទាំង​៥​នាក់​នោះ រួមមាន អ្នកស្រី ទេព វ​ន្នី អ្នកស្រី យ៉ោ​ម បុប្ផា អ្នកស្រី បូ​ឆវី អ្នកស្រី ផាន់ ឈុន​រ៉េត និង​អ្នកស្រី សុង ស្រី​លាភ​។ពេលនេះ មិនទាន់​ដឹងថា អ្នក​ទាំង​៥​នាក់​នោះ ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​ទីណា​នៅឡើយ​ទេ​។​នៅ​ដើមឆ្នាំ​២០១៤​នេះ យ៉ាងហោចណាស់ កម្មករ​៥​នាក់ បាន​ស្លាប់ រីឯ​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​ជាង​២០​នាក់​ត្រូវ​ចាប់ឃុំខ្លួន​ដោយសារ​ពួកគេ​តវ៉ា​៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤។