• អង្គការ សហគមន៍​ប្រមាណ​១០​ប្រមូលផ្តុំ​មុខ​តុលាការ​កំពូល​នៅ​ព្រឹក​នេះ​អង្គការ សហគមន៍​ប្រមាណ​១០​ប្រមូលផ្តុំ​មុខ​តុលាការ​កំពូល​នៅ​ព្រឹក​នេះ​

    • ថ្ងៃចេញផ្សាយ ២៥-កុម្ភៈ-២០១៤

    អ្នកមាន​ជម្លោះដីធ្លី​នៅ​រាជធានី​ភ្នំពេញ អង្គការ និង​សហគមន៍ ប្រមាណ​១០​នៅ​ព្រឹក​នេះ ដែលមាន​គ្នា​ប្រមាណ​១០០​នាក់​ប្រមូលផ្តុំ​នៅមុខ​តុលាការ​កំពូល ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ខ្ពស់បំផុត​មួយ​នេះ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ជាប់ឃុំ​២១​នាក់​នៅ​ពន្ធ​នា គារ​ត្រពាំង​ផ្លុ​ង​។​​សមាគម អង្គការ​សហគមន៍​ទាំងនោះ​រួមមាន ប្រជា​សហគមន៍​បឹងកក់ អតីត​អ្នកភូមិ​បឹងកក់ បុរី​កីឡា សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ និង​ផ្ទះ​សាមគ្គី​ជាដើម​។ អ្នក​ដែល​ចូលរួម​តវ៉ា​ទាំងនោះ​ធ្វើ​សេចក្តីថ្លែងការណ៍ នៅមុខ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ សម្រេច​ឲ្យ​អ្នក​ជាប់ឃុំ​២១​នាក់​នៅក្រៅ​ឃុំ និង ទម្លាក់​បទ​ចោទ​លើ​អ្នក​ទាំងនោះ​។​​កាលពី​ថ្ងៃទី ១១ ខែ កុម្ភៈ ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េង បានសម្រេច​តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​សាលាដំបូង ដោយ​បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ របស់​អ្នក​ជាប់ឃុំ​ទាំង​២១​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​បាន​ចាប់ខ្លួន នៅមុខ​រោងចក្រ​យ៉ាក​ជី​ង និង​ផ្លូវ​វ៉េង​ស្រង កាលពី​ថ្ងៃទី​០២ និង​ទី​០៣ ខែមករា ដោយ​លើក​ហេតុផល​ថា ការដោះលែង​នៅពេលនេះ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ប៉ះពាល់​ដំណើរការ​សវន​ការ និង​ដោយសារ​សំណុំ​រឿងនេះ កំពុង​ស្ថិតក្នុង​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។