• យុវជន​ចលនា មហានគរ ស្លៀកពាក់ ស ៧​នាក់ ត្រូវ​សមត្ថកិច្ច និង​អាជ្ញាធរ ប៉ុស្ដិ៍​បឹង ព្រលិត ឃាត់ ខ្លួន​ពេល​ដើរ​តាមផ្លូវ​

    • ថ្ងៃចេញផ្សាយ ២៦-កុម្ភៈ-២០១៤

    ក្រុមយុវជន ស្លៀកពាក់​ស ៧ នាក់ ដែល​អះអាងថា ជា​ក្រុម​ចលនា​មហា នគរ ត្រូវបាន​សមត្ថកិច្ច​និង​អាជ្ញាធរ​សង្កាត់ បឹង​ព្រលិត ខណ្ឌ​៧​មករា ឃាត់ខ្លួន​យកទៅ ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ខណៈដែល​ពួក គេ​ទាំង​៧​នាក់ ដើរ​ដង្ហែ​តាម​ដងផ្លូវ នា​ព្រឹក ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៤ ។​​យុវជន​ស្លៀកពាក់​ស ដូច​ដូនជី តាជី ទាំង ៧​នាក់ ក្នុងនោះ​ស្រី​ពីរ​នាក់ បាននាំគ្នា​ដើរ ហែ​ក្បួន ចេញពី​វត្ដ​សន្សំ​កុសល ក្នុង​សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ឆ្ពោះទៅ​ម្ដុំ​រង្វង់​វត្ដ សំពៅ​មាស សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ហើយក៏​ត្រូវ​ឃាត់ខ្លួន​នៅ​ទីនោះ ។​​ក្រុមយុវជន​ទាំងនេះ បាន​អះអាងថា មូលហេតុ​ដែល​ពួកគេ​ស្លៀកពាក់​ស ដើរ​ហែ ក្បួន​តាមផ្លូវ ដោយសារតែ​ថ្ងៃនេះ ជា​ថ្ងៃ សីល គឺ​ពួកគេ​មានបំណង​បួងសួង សុំ​សន្ដិសុខ តាមបែប​ព្រះពុទ្ធសាសនា​។​​ចៅសង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា លោកស្រី កែវ ម​ន្ថាបានឱ្យដឹងថា យុវជន ទាំង​៧​នាក់ ដែល​ពួកគេ​អះអាងថា ជា​ក្រុម យុវជន​ចលនា​មហានគរ មិន​នៅ​ខាង​គណបក្សនយោបាយ​ណា​នោះ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន ឃាត់ខ្លួន ហើយ​នាំយកមក​សង្កាត់​បឹង​ព្រលិត ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព ដោយសារតែ​ពួកគេ​មិនមាន​ច្បាប់​អនុញ្ញាត ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចំពោះ​ការ​ដង្ហែ ក្បួន​នេះ ។​​លោកស្រី ចៅសង្កាត់​បាន​បន្ដថា ក្រោយ ពី​ឃាត់ខ្លួន​ពួកគេ​ឱ្យធ្វើ​សន្យា​រួចមក អាជ្ញាធរ បានអនុញ្ញាត​ឱ្យ​ពួកគេ ត្រឡប់​ទៅ វិញ នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​។ ដកស្រង់ចេញពីកាសែតដើមអម្ពិលចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៤។