• កម្មករ​រោងចក្រ​ដេរ​ស្បែកជើង​៥​ពាន់​នាក់​បញ្ចប់​ការតវ៉ា​

    • ថ្ងៃចេញផ្សាយ ៩-ឧសភា-២០១៤

    កម្មករ​នៅ​រោងចក្រ​ដេរ​ស្បែកជើង​ឈ្មោះ វី​ង ស្តារ ស៊ូ (Wing Star Shoes Co. Ltd) ៥​ពាន់​នាក់ ដែល​បាននាំគ្នា​តវ៉ា​ទាមទារ​ឱ្យ​កែ​លក្ខខណ្ឌ​ការងារ​បន្ថែម​នោះ បានបញ្ចប់​ការតវ៉ា​របស់ខ្លួន​ហើយ នៅវេលា​ថ្ងៃត្រង់​នៃ​ថ្ងៃទី​៦ ឧសភា​។​​កម្មការិនី​អ្នកចូលរួម​តវ៉ា​មួយរូប​ឈ្មោះ នី ឱ្យដឹងថា កម្មករ​មិនបាន​ទទួលបាន​គ្រប់​លក្ខខណ្ឌ​នៃ​ការតវ៉ា​កន្លងមក​ទេ ក៏ប៉ុន្តែ​កម្មករ​បាន​សុខចិត្ត​ចូលធ្វើការ​វិញ នៅ​ថ្ងៃទី​៧ ឧសភា នៅពេលដែល​ភាគី​ខាង​រោងចក្រ​ផ្ដល់​ការបញ្ជា​ក់ថា ប្រាក់​ទ្រទ្រង់​សុខភាព ៥​ដុល្លារ ដែល​កម្មករ​ទាមទារ​នោះ នឹងមិន​កាត់​ពី​ប្រាក់ខែ​គោល​ទេ លើកលែងតែ​ប្រាក់រង្វាន់​ខ្លះៗ​៖ «​យើង​កូដកម្ម​ប៉ុន្មាន​ថ្ងៃ​ហ្នឹង គេ​កាត់ថ្លៃ​បាយ​ផង ថ្លៃ​ព្រីម​ផង តាម​សមាមាត្រ​។ បើ​កូដកម្ម​ប៉ុន្មាន​ថ្ងៃ គេ​កាត់​តាម​សមាមាត្រ​អ៊ីចឹង​។ ប្រាក់ខែ​យើង​នៅ​ដដែល ប៉ុន្តែ​គេ​ឱ្យប្រាក់​សុខភាព​ហ្នឹង ៥​ដុល្លារ​វិញ​ហើយ​។ លុយ​បាយ​ថ្ងៃត្រង់ គេ​ឱ្យ​មួយខែ ១១​រៀល (​ដុល្លារ​)​។ កម្មករ​គេ​យល់ព្រម ហើយ​ថា ស្អែក​គេ​ចូលធ្វើការ​វិញ​»​។​កម្មការិនី​រូបនេះ​បញ្ជាក់ថា ការទាមទារ​ប្រាក់​ថ្លៃ​ឡាន​សម្រាប់​ធ្វើដំណើរ ១៥​ដុល្លារ លុយ​ថ្លៃ​បាយ​ថ្ងៃត្រង់​ចំនួន ១៥​ដុល្លារ មិនបាន​សម្រេច​ទេ គឺ​នៅ​រក្សា​ចំនួន ១១​ដុល្លារ​ដដែល ហើយ​ប្រាក់​ថ្លៃ​បាយ​សម្រាប់​ថែម​ម៉ោង​ចំនួន ២​ពាន់​រៀល​ក្នុង​មួយ​ម៉ោង​៕ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី០៦​ ខែឧសភា ឆ្នាំ២០១៤។