• ប៉ូលិស​តាម​ចាប់​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​បន្ទាប់​ពី​ចាប់​៤​នាក់​រួច​មក

    • ថ្ងៃចេញផ្សាយ ១៦-កក្កដា-២០១៤

    អំ​ពើ​​ហិង្សា​​នៅ​​ក្បែរ​​ទី​លាន​​ប្រ​ជា​ធិប​តេយ្យ​​ផ្ទុះ​​ឡើង​​១​ស្របក់​ធំ​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា នៅ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ព្យាយាម​រំដោះ​ទីលាន​នេះ​ពី​ការ​ហ៊ុមព័ទ្ធ​ដោយ​សំណាញ់​របង​លួស​បន្លា​របស់​អាជ្ញាធរ​រដ្ឋាភិបាល។ អំពើ​ហិង្សា​នោះ បាន​បណ្ដាល​ឲ្យ​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ និង​សកម្មជន​គាំទ្រ​បក្ស​ប្រឆាំង​រាប់​សិប​នាក់​រង​របួស​ធ្ងន់​ស្រាល​ទាំង​សង​ខាង។