-
កំណាត់ផ្លូវមុនីវង្សមុខទូតវៀតណាមបន្តបិទ ខណៈបាតុកម្មឈានដល់ថ្ងៃទី២
- ថ្ងៃចេញផ្សាយ ១២-សីហា-២០១៤
អាជ្ញាធរមានសមត្ថកិច្ចបន្តបិទកំណាត់ផ្លូវមុនីវង្ស ពីខាងមុខបណ្ណាគារសន្តិភាព ដល់មុខស្ថានទូតវៀតណាម ខណៈក្រុមបាតុករបន្តជួបជុំនៅជិតស្ថានទូតនេះ។នៅព្រឹកថ្ងៃអង្គារនេះដែលជាថ្ងៃទីពីរ ក្រុមបាតុករដឹកនាំដោយសម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិតេយ្យ និងសហគមន៍ខ្មែរកម្ពុជាក្រោមដោយមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សនិស្សិតប្រមាណ ២០០អង្គ/នាក់មកជួបជុំគ្នាជាថ្មីដើម្បីទាមទារឲ្យស្ថានទូតវៀត ណាមធ្វើការសុំទោសជាផ្លូវការ ចំពោះការអះអាងថា ទឹកដីខ្មែរកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមមុនបារាំងកាត់ឲ្យ។ គេសង្កេតឃើញក្រុមបាតុករកំពុងធ្វើដំណើរមកជាបន្តបន្ទាប់ ។កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមបាតុករបានជួបជុំគ្នាម្ដងរួច ដោយផ្ដើមចេញពីទីលានប្រជាធិបតេយ្យ ហើយដើរដង្ហែទៅក្រសួងការបរទេសដើម្បីដាក់ញត្តិ រួចទៅជួបជុំនៅជិតស្ថានទូតវៀតណាម ។ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស ឲ្យដឹងកាលពីម្សិលមិញថា តាមគម្រោង ក្រុមបាតុករនឹងនៅតវ៉ាទាមទារមុខស្ថានទូតវៀតណាមចំនួនបីថ្ងៃ បើខាងស្ថានទូតនៅតែមិនព្រមចេញមកសុំទោស៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៤។