• អតីត​អ្នក​បឹងកក់​ប្រមាណ​៣០​នាក់​ត្រូវ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​តវ៉ា​នៅ​មុខ​ទូត​សិង្ហ​បុរី​

    • ថ្ងៃចេញផ្សាយ ២៧-សីហា-២០១៤

    ​អតីត​អ្នកភូមិ​បឹងកក់​ប្រមាណ ៣០​នាក់ ត្រូវ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​តវ៉ា​នៅ​មុខ​ស្ថានទូត​សិង្ហ​បុរី (Singapore) នៅ​ព្រឹក​ថ្ងៃទី​២៧ សីហា និង​មាន​ការប្រតាយប្រតប់​គ្នា នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ជិត​វិមានឯករាជ្យ​។​​ការតវ៉ា​របស់​អតីត​អ្នក​ភូមិ​បឹងកក់​នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថានទូត​សិង្ហ​បុរី ឆ្លើយតប​ពី​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន អេ​ច្ឆ​.​អិល​.​អេ​ច្ឆ (HLH) ដែល​ទិញ​ដី​តំបន់​បឹងកក់ ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ (Shukaku) របស់លោក ឡៅ ម៉េង​ឃី​ន​។​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ២៧​ ខែសីហា ឆ្នាំ២០១៤។