-
អាជ្ញាធរខេត្ដតាកែវ រារាំងក្បួនធម្មយាត្រាដើម្បីសិទ្ធិមនុស្ស
- ថ្ងៃចេញផ្សាយ ៥-ធ្នូ-២០១៤
អាជ្ញាធរខេត្ដតាកែវ នៅព្រឹកថ្ងៃសុក្រនេះ បានរារាំងប្រជាពលរដ្ឋ និងព្រះសង្ឈមិនឲ្យដើរហែក្បួនធម្មយាត្រាមករាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ ដែលនឹងឈានមកដល់នៅពេលខាងមុខ ។ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាសាខាខេត្ដតាកែវលោក ញ៉ិល ភាព បានឲ្យVODដឹងថា កងសមត្ថកិច្ចខេត្តបានរារាំងការដើរហែក្បួនរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅព្រឹកនេះ ដោយអះអាងថា មិនមានលិខិតអនុញ្ញាតត្រឹមត្រូវ ។ លោកថា កាលពីម្សិលមិញ លោកបានជួបប្រជុំជាមួយអភិបាលរងខេត្តតាកែវ ដោយអភិបាលរងខេត្ដរូបនោះមិនអនុញ្ញាត ឲ្យប្រជាពលរដ្ឋធ្វើធម្មយាត្រាគោរពសិទ្ធិមនុស្ស ១០ ធ្នូដាច់ខាត ព្រោះគ្មានលិខិតអនុញ្ញាតចេញពីក្រសួងមហាផ្ទៃ និងក្រសួងធម្មការ ។