• អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ទទូច​ឲ្យ​កម្ពុជា​គោរព​ច្បាប់​អន្តរជាតិ​ទាក់ទិន​ច្បាប់​ស្ដីពី​សហជីព​កម្ពុជា​

    • ថ្ងៃចេញផ្សាយ ៩-មិថុនា-២០១៥

    ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​គោលការណ៍​សិទ្ធិ​របស់​កម្មករ និង​សហជីព ខណៈ​អង្គការ​នេះ​ចាត់ទុក​សេចក្តីព្រាងច្បាប់​សហជីព​នៅ​កម្ពុជា កំពុង​ដើរ​ផ្ទុយ​នឹង​ប្រទេស​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ។​​លិខិត​ដែល​កម្រាស់​៣​ទំព័រ​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ បានលើកឡើង​នៅ​ចំណុច​អវិជ្ជមាន​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​នៅ​កម្ពុជា ក្នុងនោះ​និយាយ​អំពី​ការខ្វះ​តម្លាភាព​នៃ​ការធ្វើ​សេចក្តីព្រាងច្បាប់ រំលោភ​លើ​គោលការណ៍​ច្បាប់ និង​អនុសញ្ញា​ផ្សេងៗ​ស្តីពី​សេរីភាព​សហជីព ដែល​ប្រទេស​កម្ពុជា ជា​ភាគី​ហត្ថលេខី​ផងដែរ​នោះ ។​​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ មើលឃើញថា ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​នេះ​ទទួលយកបាន​ដោយ​ភាគី​ពាក់ព័ន្ធ គឺ​រដ្ឋាភិបាល​ត្រូវ​បញ្ចេញ​សេចក្តីព្រាងច្បាប់​ចុងក្រោយ​ជា​សាធារណៈ និង​បើក​កិច្ច​ពិ​ភ្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ ។ ​ប្រតិកម្ម​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ធ្វើ​ស្រប​ពេលដែល​សហជីព​ឯករាជ្យ​មួយចំនួន​នៅ​កម្ពុជា បានដាក់​ញ​តិ្ត​ទាមទារ​ឲ្យ​សភា​កុំ​ពិភាក្សា សេចក្ដី​ច្បាប់​ស្ដីពី​សហជីព​កម្ពុជា​ដែល​រដ្ឋាភិបាល​នឹង​ប​ញ្ចូ​ន​មក​សភា​នៅពេល​ឆាប់ៗ​នេះ ។ តាម​របាយការណ៍​រប​ស់​ក្រសួង​ការងារ​សហ​ជិព​នៅ​កម្ពុជា មាន​ជាង ៣០០០ ៕ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​០៨ ខែ មិថុនា ឆ្នាំ​២០១៥​។​​