សាវតា
គម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ (សូជី) របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) កំពុងធ្វើការការពារ និងលើកកម្ពស់សិទិ្ធមនុស្សសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ដែលជាញឹកញាប់ទទួលនូវនូវការយល់ខុស ការប្រព្រឹត្តមិនគម្បី ការគម្រាមគំហែង និងការរំលោភសិទិ្ធពួកគេផងដែរ។
អំពីក្រមាឥន្ទធនូ
ក្រុមការងារគម្រោងសូជីបានរចនា និងផលិតក្រមាឥន្ទធនូមួយ (ក្រមាប្រពៃណីខ្មែរ) ដែលបានដាក់លក់តាមទីតាំងវប្បធម៌ និងសង្គមផ្សេងៗ ទាំងនៅទីក្រុងភ្នំពេញ និងសៀមរាប។ ក្រមាគឺជាសម្លៀកបំពាក់ប្រពៃណីខ្មែរដែល បុរស ស្ត្រី និងក្មេងៗប្រើប្រាស់។ ក្រមាត្រូវបានប្រើប្រាស់ជា មធ្យោបាយច្រើនយ៉ាង ដូចជាម៉ូដលម្អបន្ថែម ដើម្បីការពារពីពន្លឺព្រះអាទិត្យ និងការតុបតែងរចនាផ្សេងៗទៀតផងដែរ។ ពណ៌ឥន្ទធនូរបស់ក្រមា តំណាងពីលក្ខណៈចម្រុះបែបនិងការរួមគ្នានៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ។
គោលបំណងរបស់ក្រមាឥន្ទធនូ គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅឲ្យបានយល់ និងគោរពសិទិ្ធអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ។ ក្រមាឥន្ទធនូត្រូវបានលក់ក្នុងប្រទេសកម្ពុជា ហើយ ម.ស.ម.ក កំពុងពង្រីកការលក់នៅអន្តរជាតិ ដែលនេះជាមធ្យោបាយមួយដើម្បីលើកកម្ពស់ការគាំទ្រទៅលើ សហគមន៍របស់អ្នកស្រឡាញ់ភេទដូចគ្នា។ ប្រាក់ចំណេញពីការលក់ក្រម៉ា នឹងផ្តល់ជាមូលនិធិក្នុងការគាំទ្រផ្នែកច្បាប់ដល់ជនរងគ្រោះដែលជាអ្នកស្រឡាញ់ភេទដូចគ្នាកើតចេញពីការរើសអើង។
ក្រមាឥន្ទធនូផលិតដោយ ផេង សាញ់ នៅភូមិព្រែកបង្គង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គាត់បានត្បាញក្រមាចាប់តាំងពីឆ្នាំ១៩៨៨ និងចាប់ធ្វើជំនួញរបស់នាងជាមួយប្រពន្ធ មិត្តភ័ក្ត និងក្រុមគ្រួសាររបស់។ ផេង សាញ់ ក៏ធ្វើការជាអ្នកឆ្លើយតបបន្ទាន់នៅអង្គការសេវាកម្មច្បាប់សម្រាប់សហគមន៍ ក្នុងភូមិរបស់នាងផងដែរ។
ការជាវក្រមាឥន្ទធនូ
ក្រមាឥន្ទធនូអាចរកជាវបានតាមហាងលក់មួយចំនួន៖
- ភោជនីយដ្ឋាន បៃតង (Baitong Restaurant)
អាសយដ្ឋាន៖ ផ្ទះលេខ០៧ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ
លេខទូរស័ព្ទ៖ ០១៥ ៦២៦ ១៦៩ - ភោជនីយដ្ឋាន ខ្ញីខ្មែរ (Knhay Khmer Restaurant)
អាសយដ្ឋាន៖ ផ្ទះលេខ២៥ មហាវិថីព្រះសុរាម្រឹត (ខាងកើតវិមានឯករាជ្យ)
លេខទូរស័ព្ទ៖ ០៩៣ ៣៩៩ ៩៣៥ - ក្រមា យ៉ូហ្គា (Krama Yoga)
អាសយដ្ឋាន៖ ផ្ទះលេខ៥២ ផ្លូវ៣០២ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ
លេខទូរស័ព្ទ៖ ០១២ ៥៨៤ ៩៣០ - the Amnesty International USA online store
ការលក់ក្រមាឥន្ទធនូ
ម.ស.ម.ក បានបពង្រីកការលក់ក្រមាឥន្ទធនូទូទាំងកម្ពុជា និងបរទេស។ ក្រមាឥន្ទធនូថ្មីៗនេះបានលក់តាមទីតាំងវប្បធម៌ និងសង្គមផ្សេងៗនៅកម្ពុជា។ ក្រមាឥន្ទធនូក៏បានលក់នៅក្រៅប្រទេសដោយអង្គការជាដៃគូផងដែរ។ ដៃគូទាំងនេះកំពុងតែចូលរូមចំណែកយ៉ាងសំខាន់ដល់លទ្ធភាពក្នុងការផ្សព្វផ្សាយរបស់គម្រោងក្រមាឥន្ទធនូ។បើលោកអ្នកមានចំណាប់អារម្មណ៍ធ្វើជាដៃគូ និងលក់ក្រមាឥន្ទធនូក្នុងនាម ម.ស.ម.ក ឬ សម្រាប់ព័ត៌មានបន្ថែមពីគម្រោង សូមផ្ញើសារមកយើងខ្ញុំតាមរយះ៖ [email protected]។