មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនមាននិន្នាការនយោបាយ ឯករាជ្យ ឈានមុខមួយដែលធ្វើការដើម្បីលើកកម្ពស់និងការពារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សពិសេសសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅកម្ពុជា។ យើងធ្វើការផ្តល់អំណាចដល់សង្គមស៊ីវិលដើម្បីទាមទារសិទ្ធិនិង ដឹកនាំដើម្បីការផ្លាស់ប្តូរ ហើយនឹងតាមរយៈការស្រាវជ្រាវនិងការវិភាគយ៉ាងលម្អិត យើងបង្កើតនូវគោលនយោបាយថ្មីៗ និងធ្វើការតស៊ូមតិឲ្យមានការអនុវត្តន៍។ គម្រោងនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ (សូជី) ស្វែងរក និងផ្តល់អំណាចដល់អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅកម្ពុជាដើម្បីតស៊ូមតិសម្រាប់សិទិ្ធរបស់ពួកគេ និងលើកកម្ពស់ការគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅប្រទេសទូទាំងកម្ពុជា។
គម្រោងសូជីមានគោលបំណងលើកកម្ពស់ការគោរពសិទិ្ធរបស់អ្នករបស់ស្រឡាញ់ភេទដូចគ្នាតាមរយៈសកម្មភាពស្នូលចំនួនបីដូចខាងក្រោម៖
- ការចងបណ្តាញ៖ សម្រួលដល់បុគ្គល សហគមន៍ សកម្មជនសិទ្ធិមនុស្ស អង្គការមូលដ្ឋាន អង្គការធ្វើការតាមវិស័យ អង្គការមិនមែនរដ្ឋាភិបាល សមាគមផ្នែកឯកជន និងក្រុមដទៃទៀតដែលធ្វើការដើម្បីលើកកម្ពស់ការគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទក្នុងការបង្កើត ចងក្រងបណ្តាញសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក្រៅផ្លូវការមួយនៅប្រទេសកម្ពុជា។
- ការផ្តល់អំណាច៖ ផ្តល់អំណាចដល់បណ្តាញអ្នកស្រឡាញ់ភេទដូចគ្នា តាមរយៈការកសាងសមត្ថភាព និងផ្ទេរចំណេះដឹង និងជំនាញដល់ពួកគាត់ ដើម្បីធ្វើការរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិអ្នកស្រឡាញ់ភេទ ដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ នៅទូទាំងប្រទេសកម្ពុជា។
- ការតស៊ូមតិ៖ លើកកម្ពស់ការគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ តាមរយៈការស្រាវជ្រាវ និងវិភាគអំពីស្ថានភាពសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅកម្ពុជា និងតាមរយៈការតស៊ូមតិដើម្បីធ្វើឲ្យសម្រេចបាននូវការទទួលស្គាល់ សិទ្ធិទាំងនេះ។
គេហទំព័រគម្រោងសូជី
គោលបំណងនៃ គេហទំព័រសូជី គឺដើម្បីផ្តល់អោយបុគ្គលនិងស្ថាប័នដែលធ្វើការលើសិទិ្ធអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា នូវព័ត៌មានដែលមានដែលពាក់ព័ន្ធនិងធនធានទាំងឡាយ និងជម្រុញអោយមានជាលក្ខណៈពិសេសនិងកិច្ចសហប្រតិបត្តិការគ្នានៅក្នុងសហគមន៍។ គេហទំព័រនេះក៏មានគោលបំណងផ្តល់នូវព័ត៌មានជុំវិញស្ថានភាពរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាដើម្បីលើកកម្ពស់ការយល់ដឹង និងដើម្បីគៀងគរសកម្មភាព ព្រមទាំងការពារនិងលើកកម្ពស់សិទិ្ធមនុស្ស។
ម្ចាស់ជំនួយនិងការគាំទ្រ
គម្រោងសូជីទទួលការគាំទ្រជាសប្បុរសធម៌ដោយ សមាគមស៊ុយអែតសម្រាប់ការអប់រំផ្លូវភេទ(Swedish Association for Sexuality Education). សមាគមស៊ុយអែតសម្រាប់ការអប់រំសុខភាពផ្លូវភេទគឺជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលធ្វើការលើវិស័យសុខភាពផ្លូវភេទបន្តពូជនិងសិទិ្ធ។