19-Sep-2013
Publication : Press Release
បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលនៅកម្ពុជាយល់ឃើញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវការពេលវេលាសម្រាប់ការពិភាក្សាលើការស្វែងរកការពិតនៃភាពមិនប្រក្រតីនៃការបោះឆ្នោត និងកម្មវិធីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងស្ថាប័នជាតិ។ មួយវិញទៀតពេលវេលា៦០ថ្ងៃក្រោយពីថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ នៅសល់រយៈពេលវែងនៅឡើយ ដូច្នេះការប្រជុំរដ្ឋសភាដំបូងគួរត្រូវបានធ្វើឡើងបន្ទាប់ពីគណបក្សទាំងពីរព្រមព្រៀងគ្នា ដើម្បីដោះស្រាយបញ្ហាជាតិ និងឈានទៅរកឯកភាពជាតិ។
Information Source : សេចក្តីថ្លែងការណ៍រួមស្តីអំពីជំហរ និងអនុសាសន៍ដើម្បីឯកភាពជាតិ និងការដោះស្រាយបញ្ហាជាតិ