15-Jul-2014
Publication : Press Release
ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៤ - អង្គការ លីកាដូ មានការសោកស្តាយជាខ្លាំងចំពោះការប្រើប្រាស់អំពើហិង្សាកាលពីព្រឹកមិញនេះ រវាង អាជ្ញាធរ និងបាតុករ នៅពេលមានការប្រមូលផ្តុំគ្នានៅក្បែរទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។ ការប្រមូលផ្តុំនាព្រឹកនេះ ដែលត្រូវបានរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ បានប្រែក្លាយជាមានអំពើហិង្សាភ្លាមៗបន្ទាប់ពីមានការរំខានពីកងសន្តិសុខជាច្រើន ហើយបណ្តាលឲ្យមនុស្សជាច្រើនរងរបួស ដោយអ្នកដែលរងរបួសធ្ងន់ធ្ងរបំផុតគឺក្រុមសន្តិសុខខណ្ឌ ដែលត្រូវបានពង្រាយនៅទីនោះដើម្បីរារាំងពីការជួបជុំរបស់បាតុករទាំងអស់នៅទីនោះ។
Information Source : អង្គការ លីកាដូ សូមថ្កោលទោសការប្រើប្រាស់អំពើហិង្សាកាលពីព្រឹកមិញនៅទីលានប្រជាធិបតេយ្យ