សេចក្តីថ្លែងការណ៍រួម ស្តីពី លិទ្ធផលនៃកិច្ចពិគ្រោះយោបល់លើបញ្ហាប្រឈម ក្តីកង្វល់ និងអនុសាសន៍របស់យុវជន។

22-Aug-2023

Publication : Press Release

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ សមាគម និងអង្គការសង្គមស៊ីវិលចំនួន៨ស្ថាប័ន បានសហការរៀបចំប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ និងវេទិការយុវជនកម្ពុជាក្រោមមូលបទ "លំហសេរីភាពយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ"។ ការប្រារព្ធ និងរៀបចំកម្មវិធីនេះ មានកិច្ចពិភាក្សា និងពិគ្រោះយោបល់លើសិក្ខាសាលាចំនួន៤រួមមាន៖ ១. ការគោរពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ ២. ការលើកកម្ពស់ការចូលរួមកិច្ចការពារយុត្តិធម៌ និងធនធានធម្មជាតិ ៣. ការអប់រំ និងសីលធម៍សង្គម ៤. ភាពសកម្មនិយមលើឌីជីថលដើម្បីចូលរួមកែលម្អសង្គម។ បន្ទាប់ពីបញ្ចប់វេទិការនេះពួកយើងបានកំណត់នូវបញ្ហាប្រឈម ដោយភ្ចាប់ជាមួយអនុសាសន៍ចំនួន១០ដល់ភាគីពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលថ្មីដែលមានសមាសភាពជាគណៈរដ្ឋមន្រ្តីភាគច្រើនវ័យក្មេងនឹងយកចិត្តទុកដាក់ក្នុងការទទួលយក និងដោះស្រាយឲ្យមានប្រសិទ្ធិភាពជាទីបំផុត សម្រាប់លើកទឹកចិត្តដល់ការចូលរួមរបស់យុវជនឲ្យអស់ពីសក្តានុពល និងថាមពលក្នុងភាពជាពលរដ្ឋសកម្មសម្រាប់ប្រទេសកម្ពុជារបស់យើងទាំអស់គ្នា។

Information Source : សេចក្តីថ្លែងការណ៍រួម ស្តីពី លិទ្ធផលនៃកិច្ចពិគ្រោះយោបល់លើបញ្ហាប្រឈម ក្តីកង្វល់ និងអនុសាសន៍របស់យុវជន។

Generously Supported by

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo