សេចក្ដីថ្លែងការណ៍រួម សកម្មភាពលោក ជា ចាន់ថា មិនមែនជាបទល្មើស

25-Jul-2024

Publication : Press Release

យើងខ្ញុំជា អង្គការសង្គមស៊ីវិល សមាគម សហព័ន្ធ សហជីព ពិតជាមានការខកចិត្តជាខ្លាំងចំពោះសាលាដំបូងខេត្តស្វាយរៀង ដែលបានសម្រេចចោទប្រកាន់ និងបញ្ជូនលោក ជា ចាន់ថា ទៅឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។ លោក ជា ចាន់ថា ជាថ្នាក់ដឹកនាំតំបន់របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ការងារដែលលោកបានធ្វើក្នុងខេត្តស្វាយរៀងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ជាសកម្មភាពស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាក់ទងនឹងបេឡាជាតិសន្តិសុខសង្គម (បសស) ប៉ុន្តែបែរជាលោក ជា ចាន់ថា ត្រូវរងការចោទប្រកាន់ពីបទឆបោក យោងតាមមាត្រា ៣៧៧ និង ៣៧៨ និងបទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ យោងតាមមាត្រា ៦១០ នៃក្រមព្រហ្មទណ្ឌ ដែលលោកអាចនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ។

Information Source : សេចក្ដីថ្លែងការណ៍រួម សកម្មភាពលោក ជា ចាន់ថា មិនមែនជាបទល្មើស

Generously Supported by

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo