មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា សូម​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​របស់ អង្គការសហប្រជាជាតិ លើ​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ និង​ការចេញផ្សាយ​គោលការណ៍​យ៉​ក​យ៉ា​ក៌ា​តា​ជា​ភាសា​ខ្មែរ​

២១-មិថុនា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

អ្នកនាង ភោគ សុគន្ធា​រី អ្នកសម្របសម្រួល​គម្រោង​នៃ​គម្រោង និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ (​សូ​ជី​) បាន​អត្ថា​ធិ​ប្យា​យ​ថា​៖​សេចក្តីសម្រេច និង​គោលការណ៍​យ៉​ក​យ៉ា​ក៌ា​តា គឺ​ពិតជា​មានការ​ជះ ឥទ្ធិពល​ល្អ​ទៅលើ​ប្រទេស​កម្ពុជា ហើយនឹង​អ្វីដែល​ក្រុម​អ្នក​ស្រឡាញ់​ភេទ ដូចគ្នា​បាន​យល់ឃើញ​។ ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​ជឿថា​ការផ្តួចផ្តើម​គំនិត​តាម​លក្ខណៈ​ផ្លូវច្បាប់​ដើម្បី​បំពេញ​នូវ​សក្តានុពល និង​មានការ​ជះ ឥទ្ធិពល​យ៉ាងខ្លាំង ជា​ផ្នែក​សំខាន់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​បញ្ចេញ​សំលេងគាំទ្រ​ទៅលើ​សេចក្តីសម្រេច​ទាំងពីរ​ខាងលើនេះ និង​សម្រាប់ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅក្នុង​ប្រទេស​កម្ពុជា បើ​មិន​ដូច្នោះ​ទេ នឹង​បន្ត​ឲ្យ​មានការ​ឈឺចាប់​ក្នុងការ​រើសអើង អំពើហិង្សា និង​ការ រំលោភ​សិ​ទិ្ធ​មនុស្ស​។ នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​ទទួលស្គាល់​ការទទួលយក​ការអត់ឱន​ជាស​កល ចំពោះ​អ្នក​ស្រឡាញ់​ភេទ ដូចគ្នា និង​ទទួលយក​ជំ​ហ៊ាន​វិជ្ជមាន​ឆ្នោះ​ទៅកាន់​ការបញ្ចប់​ភាព​រើសអើង​នៅក្នុង​ប្រទេស​កម្ពុជា​​។​

ប្រភពព័ត៍មាន : មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា សូម​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​របស់ អង្គការសហប្រជាជាតិ លើ​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ និង​ការចេញផ្សាយ​គោលការណ៍​យ៉​ក​យ៉ា​ក៌ា​តា​ជា​ភាសា​ខ្មែរ​