មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អំពាវនាវ​ឲ្យ​កម្ពុជា​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ដ៏​មោះ​មត់​លើ ឆាក​ជាតិ និង​អន្តរជាតិ ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អ្នក​ស្រលាញ់ ទាំង​ពីរភេទ និង​អ្នក​ប្តូរ​ភេទ​ ​

១៦-មករា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (​ម​.​ស​.​ម​.​ក​) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល មិនមាន​និន្នាការ​នយោបាយ ឯករាជ្យ​មួយ​ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់ និង​ការពារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ពិសេស​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (​កម្ពុជា​) សូម ស្វាគមន៍​ចំពោះ​គោលនយោបាយ​បរទេស​ដែល​រីកចម្រើន​របស់​រដ្ឋាភិបាល សហរដ្ឋអាមេរិក ដើម្បី ​លើកកម្ពស់ និង​ការពារ​ សិទ្ធិ​អ្នក​ស្រឡាញ់ ភេទ​ដូចគ្នា អ្នក​ស្រលាញ់​ទាំង​ពីរភេទ និង​អ្នក​ប្តូរ​ភេទ នៅ​ទូទាំង​ពិភពលោក ហើយក៏​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា (​រដ្ឋាភិបាល​) ឲ្យ​បង្ហាញ ពី​ភាពជា​អ្នកដឹកនាំ​ដ៏​មោះមុត​លើ​ឆាក​ជាតិ និង​អន្តរជាតិ ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ស្រលាញ់​ទាំងពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​។​

ប្រភពព័ត៍មាន : មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អំពាវនាវ​ឲ្យ​កម្ពុជា​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ដ៏​មោះ​មត់​លើ ឆាក​ជាតិ និង​អន្តរជាតិ ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អ្នក​ស្រលាញ់ ទាំង​ពីរភេទ និង​អ្នក​ប្តូរ​ភេទ​ ​