១៥-កុម្ភៈ-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ កាសែត ឌឺ ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ កាសែត ឌឺ ភ្នំពេញប៉ុស្តិ៍ (អ.បជួយចេញថ្លៃមេធាវីនៅ នីតិវិធីឧទ្ធរណ៍នៃសុំណុំរឿងស្រី ស្រឡាញ់ភេទដូចគ្នា) បានរាយការណ៍ថា ការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទូលបន្ទុកសិទ្ធិ មនុស្ស កំពុងចេញសាហ៊ុយមេធាវីសម្រាប់នីតិវិធីឧទ្ធរណ៍នៃករណីស្ត្រី ស្រឡាញ់ភេទដូចគ្នា។ ផ្លុង ស្រីវ៉ាន់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១១ ពីថ្ងៃក្រោយដែលបងប្រុសរបស់មិត្តស្រីនាង បានដាក់បណ្តឹងប្រឆាំងនឹងរូបនាងពីបទឃុំឃាំងមនុស្សខុសច្បាប់ និងជួញដូរ មនុស្ស។ ក្នុងខែកញ្ញា ឆ្នាំ២០១១ ចៅក្រុមសាលាដំបូងបានរកឃើញថានាងមានពិរទ្ធភាពពីបទរួមភេទជា មួយអនីតិជន ហើយសម្រេចផ្តន្ទាទោស នាងឲ្យជាប់ពន្ធនាគារយៈពេល ៤ឆ្នាំ។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ជម្រុញឲ្យមន្ត្រី តុលាការពន្លឿននីតិវិធីឧទ្ធរណ៍នៅក្នុងករណីស្ត្រីស្រឡាញ់ភេទដូចគ្នាដ៏ជម្រូងចម្រាស់