ម.ស.ម.ក សូម​អំពាវ​នាវ​ឱ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​គោ​រព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

២៤-សីហា-២០១៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (​ម.ស.ម.ក) មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សេចក្តី​ថ្លែង​របស់​អភិ​បាល​ខណ្ឌ​ដូន​ពេញ លោក គួច ចំរើន ដែល​បាន​រាយ​ការណ៍​ថា​លោក​បាន​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យ​សំដៅ​ទៅ​លើ​អ្នក​ប្តូរ​ភេទ។ ម.ស.ម.ក សូម​រម្លឹក​ដល់​មន្ត្រី​សាធា​រណៈ​ទាំង​អស់​មេត្តា​ជ្រាប​ថា អ្នក​ប្តូរ​ភេទ​មាន​សិទ្ធិ​ទទួល​បាន​ការ​គោរ​ពពេញ​លេញ និង​ស្មើ​គ្នា​ដូច​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទូ​ទៅ​នៅ​ក្នុង​សង្គម​ដែរ ដូច​នេះ​សូម​អំពាវ​នាវ​ឱ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​មេត្តា​ចាត់​ទុក​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នឹង​ប្រជា​ពល​រដ្ឋ​ទូ​ទៅ​ផង​ដែរ​។

ប្រភពព័ត៍មាន : ម.ស.ម.ក សូម​អំពាវ​នាវ​ឱ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​គោ​រព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា