២១-កញ្ញា-២០១៦
ការចេញផ្សាយ : របាយការណ៍
របាយការណ៍ស្រាវជ្រាវនេះ (របាយការណ៍) ចងក្រងពីបញ្ហាសិទ្ធិមនុស្សដែលអ្នកប្តូរភេទជាស្រ្តីបានជួបប្រទះនៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា និងផ្តល់អនុសាសន៍ជាសកម្មភាពក្នុងការធានាថាពួកគាត់ទទួលបានសិទ្ធិស្មើគ្នា សេចក្តីថ្លៃថ្នូរ សុខភាព និងសន្តិសុខ។ របាយការណ៍នេះផលិតដោយគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ របស់ ម.ស.ម.ក ដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១០ ក្នុងគោលបំណងផ្តល់អំណាចដល់សហគមន៍ស្រ្តីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ (អ្នកស្រឡាញ់ភេទដូចគ្នា) និងតស៊ូមតិចំពោះសិទ្ធិរបស់ពួកគាត់នៅកម្ពុជា។
ប្រភពព័ត៍មាន : ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុង ព្រះរាជាណាចក្រកម្ពុជា