Fry Kite to Show the Freedom

27-Nov-2006

Publication : Press Release

កាល​ពីថ្ងៃ​ទី​ ២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៦​ អង្គ​ការ​ អា​ហ្វេក​ ដែល​មាន​សមា​ជិក​ប្រមាណ​២៣​ អង្គការ​ បាន​ប្រារព្ធ​នូវ​យុទ្ធនា​ការ​បង្ហោះ​ខ្លែង​ដើម្បី​សេរី​ភាព​ នៅ​មុខ​រដ្ឋ​សភា​ជាតិ​ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អាជ្ញា​ធរ​ ។ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​សូម​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​អាជ្ញា​ធរ​ក្រុង​ភ្នំ​ពេញ​ក្នុង​ឥរិ​យា​បថ​ផ្តាច់​ការ​ ដែល​ចាប់​ក្តោប​យក​អំណាច​ និង​សិទ្ធិ​សេរី​ភាព​របស់​ពល​រដ្ឋ​ខ្មែរ​ធ្វើ​ជា​កម្ម​សិទ្ធិ​ដាច់​មុខ​ ។​ ម្យ៉ាង​វិញ​ទៀត​ទង្វើរ​បែប​នេះ​គឺ​កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​មុខ​មាត់​ផ្តាច់​ការ​របស់​រដ្ឋា​ភិបាល​ ដែល​គ្រប់​គ្រង​ដោយ​លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ។​

Information Source : Fry Kite to Show the Freedom

Generously Supported by

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo