២៧-វិច្ឆិកា-២០០៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ អង្គការ អាហ្វេក ដែលមានសមាជិកប្រមាណ២៣ អង្គការ បានប្រារព្ធនូវយុទ្ធនាការបង្ហោះខ្លែងដើម្បីសេរីភាព នៅមុខរដ្ឋសភាជាតិប៉ុន្តែត្រូវបានហាមឃាត់ដោយអាជ្ញាធរ ។ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យសូមថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរក្រុងភ្នំពេញក្នុងឥរិយាបថផ្តាច់ការ ដែលចាប់ក្តោបយកអំណាច និងសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរធ្វើជាកម្មសិទ្ធិដាច់មុខ ។ ម្យ៉ាងវិញទៀតទង្វើរបែបនេះគឺកាន់តែបង្ហាញឲ្យឃើញច្បាស់ពីមុខមាត់ផ្តាច់ការរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ប្រភពព័ត៍មាន : បង្ហោះខ្លែងដើម្បីសេរីភាព