03-Jan-2012
Publication : Press Release
គណៈកម្មាធិការប្រព្រឹត្តកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាល-សមាគមក្នុងស្រុកចំនួន ២៣ សូមសំដែងនូវការសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោសចំពោះការប្រើហឹង្សាដោយកងកម្លាំងប្រដាប់អាវុធ ដើម្បីបណ្តេញប្រជាពលរដ្ឋក្រីក្រដោយបង្ខំឲ្យចាកចេញពីលំនៅដ្ឋាននៅក្នុងបូរីកីឡា ក្នុងរាជធានីភ្នំពេញ។ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ គិតចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១១:០០ កងកម្លាំងប្រដាប់អាវុធចំរុះប្រមាណជា ៥០០ នាក់ ដែលប្រដាប់ទៅដោយអាវុធ ខែល ដំបង និងដំបងឆក់ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបង្ក្រាបលើប្រជាពលរដ្ឋនៅបូរីកីឡា។
Information Source : សេចក្តីថ្លែងការណ៍៖ ថ្កោលទោសចំពោះការបង្រ្កាបប្រជាពលរដ្ឋដោយហឹង្សានៅបូរីកីឡា រាជធានីភ្នំពេញ