សេចក្តី​ថ្លែងការណ៍៖ ថ្កោល​ទោស​ចំពោះ​ការ​បង្រ្កាប​ប្រជា​ពលរដ្ឋ​ដោយ​ហឹង្សា​នៅ​បូរី​កីឡា រាជ​ធានី​ភ្នំពេញ

៣-មករា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

គណៈ​កម្មាធិការ​ប្រព្រឹត្តកម្ម នៃ​អង្គការ-សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​សម្ព័ន្ធ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល-សមាគម​ក្នុង​ស្រុក​ចំនួន ២៣ សូម​សំដែង​នូវ​ការ​សោក​ស្តាយ​យ៉ាងខ្លាំង និង​ថ្កោលទោស​ចំពោះ​ការ​ប្រើ​ហឹង្សា​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​បណ្តេញ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដោយ​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅ​ដ្ឋាន​នៅ​ក្នុង​បូរី​កីឡា ក្នុង​រាជ​ធានី​ភ្នំពេញ​។ កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ គិតចាប់​ពី​ម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១១:០០ កង​កម្លាំង​ប្រដាប់​អាវុធ​ចំរុះ​ប្រមាណ​ជា ៥០០ នាក់ ដែល​ប្រដាប់​ទៅ​ដោយ​អាវុធ ខែល ដំបង និង​ដំបង​ឆក់ បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បង្ក្រាប​លើ​ប្រជា​ពលរដ្ឋ​នៅ​បូរី​កីឡា​។

ប្រភពព័ត៍មាន : សេចក្តី​ថ្លែងការណ៍៖ ថ្កោល​ទោស​ចំពោះ​ការ​បង្រ្កាប​ប្រជា​ពលរដ្ឋ​ដោយ​ហឹង្សា​នៅ​បូរី​កីឡា រាជ​ធានី​ភ្នំពេញ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo