-
-
ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ
- ប្រភេទ: ច្បាប់ជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ២៦-កក្កដា-១៩៨៩
- ប្រភពព័ត៌មាន:
ច្បាប់នេះមានគោលបំណងដាក់បទបញ្ជា គោរព និងធានានូវសមភាពរបស់សហព័ទ្ធក្នុងអាពាហ៍ពិពាហ៍ និងក្នុងជីវភាពគ្រួសារ និងដើម្បីលើកកម្ពស់ ឲ្យកូនមានសុជីវធម៌ និងការអប់រំល្អ ដើម្បីក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម។
Learn more -
ច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេសដ៍/ជំងឺអេសដ៍
- ប្រភេទ: ច្បាប់ជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ១៤-មិថុនា-២០០២
- ប្រភពព័ត៌មាន:
ច្បាប់នេះមានគោលដៅ ដើម្បីកំណត់ការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេសដ៍/ជំងឺអេសដ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
Learn more -
អនុសញ្ញាលេខ១០៥ ស្តីពីការលុបបំបាត់ការងារដោយបង្ខំ
- ប្រភេទ: ច្បាប់អន្តរជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ២៥-មិថុនា-១៩៥៧
- ប្រភពព័ត៌មាន: អង្គការពលកម្មអន្តរជាតិ
អនុសញ្ញានេះ ត្រូវបានបង្កើតឡើង ដើម្បីជម្រុញឲ្យមានការលុបបំបាត់ការងារដោយបង្ខំ នៅក្នុងប្រទេសនីមួយៗ ប្រទេសជាសមាជិកនៃអង្គការសហ ប្រជាជាតិ និងដើម្បីលើកកម្ពស់សិទិ្ធមនុស្សផងដែរ។ អនុសញ្ញានេះ ចូលជាធរមាននៅក្នុងឆ្នាំ១៩៥៩ ហើយកម្ពុជាចូលជាសមាជិក ក្នុងឆ្នាំ២០០០។
Learn more -
គោលការណ៍យ៉កយ៉ាក៌ាតា
- ប្រភេទ: ច្បាប់អន្តរជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ១-មីនា-២០០៧
- ប្រភពព័ត៌មាន: ម.ស.ម.ក
ឯកសារបកប្រែជាភាសាខ្មែរ នៃគោលការណ៍យ៉កយ៉ាក៌ាតា ដែលជាគោលការណ៍នៃការអនុវត្តន៍ច្បាប់សិទិ្ធមនុស្សអន្តរជាតិ ស្តីពីនិន្នាការភេទ និងអត្ត សញ្ញាណយេនឌ័រ ត្រូវបានបង្កើត និងអនុម័តដោយអ្នកជំនាញការសិទិ្ធមនុស្សដ៏ចំណានមួយក្រុម នៅសាកលវិទ្យាល័យហ្គាដ្យាហ៍ម៉ាដា នៃទីក្រុងយ៉ក...
Learn more -
ក្រមនីតិវិធីរដ្ឋប្បវេណីនៃប្រទេសកម្ពុជា ឆ្នាំ២០០៦
- ប្រភេទ: ច្បាប់ជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ២៦-ឧសភា-២០០៦
- ប្រភពព័ត៌មាន:
ច្បាប់នេះមានគោលបំណងកំណត់ពី នីតិវិធីដែលទាក់ទងនឹងបណ្តឹងរដ្ឋប្ប វេណី ដើម្បីឲ្យតុលាការដោះស្រាយ វិវាទ រដ្ឋប្បវេណីដោយផ្អែកលើច្បាប់ ដើម្បីធ្វើការការពារដល់សិទិ្ធរបស់ បុគ្គលឯកជន។
Learn more -
អនុសញ្ញាលេខ ៨៧ ស្តីពីសេរីភាពនៃសមាគម និងការការពារសិទិ្ធនៃការបង្កើតសមាគម
- ប្រភេទ: ច្បាប់អន្តរជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ៤-កក្កដា-១៩៥០
- ប្រភពព័ត៌មាន: អង្គការពលកម្មអន្តរជាតិ
អនុសញ្ញាមានគោលបំណងដើម្បីធានាថា កម្មករ និងនិយោជិតទាំងអស់ ដោយមិនមានការបែងចែកអ្វីទាំងអស់ មានសិទិ្ធបង្កើតសមាគម លើកលែង តែការគោរពបទបញ្ជាផ្ទៃក្នុងនៃអង្គការសាមីចេញ ក៏មានសិទិ្ធចូលរួមក្នុងសមាគមតាមការជ្រើសរបស់ខ្លួន និងដោយមិនបាច់មានការសុំអនុញ្ញាតជាមុន ឡើយ។ អនុសញ...
Learn more -
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ និងការធ្វើវិសោធនកម្មថ្មីៗ
- ប្រភេទ: ច្បាប់ជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ២១-កញ្ញា-១៩៩៣
- ប្រភពព័ត៌មាន:
ច្បាប់រដ្ឋធម្មនុញ្ញនេះមានបំនងបង្ហាញពីឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នារបស់ កម្ពុជាក្នុងការពង្រឹងឯកភាពជាតិ រក្សា ការពារទឹកដី អធិបតេយ្យ និង អារ្យធម៌អង្គរដ៏ថ្លៃថ្លា កសាងប្រទេសឲ្យទៅជាកោះសន្តិភាព ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គ...
Learn more -
អនុសញ្ញាលេខ១០០ ស្តីពី ប្រាក់ឈ្នួលស្មើគ្នាសម្រាប់កម្មករនិយោជិតបុរស ស្តី្រ ចំពោះការងារមានតម្លៃស្មើគ្នា
- ប្រភេទ: ច្បាប់អន្តរជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ៦-មិថុនា-១៩៥១
- ប្រភពព័ត៌មាន: អង្គការពលកម្មអន្តរជាតិ
ប្រទេសជាសមាជិកនីមួយៗ ត្រូវលើកតំកើងចំពោះគោលការណ៍ប្រាក់ឈ្នួលស្មើគ្នាសម្រាប់កម្មករនិយោជិត បុរស ស្រ្តី ចំពោះការងារដែលមានតម្លៃ ស្មើគ្នា តាមរយៈមធ្យោបាយសមស្របទៅនឹងវិធីសាស្រ្តដែលកំពុងអនុវត្ត ដើម្បីកំណត់អាត្រានៃប្រាក់ឈ្នួល ហើយស្របតាមគោលការណ៍ទាំងនេះ ត្រូវធានាអ...
Learn more -
ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ
- ប្រភេទ: ច្បាប់ជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ២៤-តុលា-២០០៥
- ប្រភពព័ត៌មាន:
ច្បាប់នេះមានគោលដៅ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងពង្រឹងវប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងគ្រួសារ តាមទំនៀម ទំលាប់ និងប្រពៃណីដ៏ល្អរបស់ព្រះរាជាណាចក្រកម្ពុជា។
Learn more -
ច្បាប់ស្តីពីការបង្ក្រាបអំពើពង្រត់ លក់ដូរមនុស្ស និងធ្វើអាជីវកម្មលើមនុស្ស
- ប្រភេទ: ច្បាប់ជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ១៦-មករា-១៩៩៦
- ប្រភពព័ត៌មាន:
ច្បាប់នេះមានគោលដៅបង្ក្រាបអំពើពង្រត់មនុស្សយកទៅលក់ដូរ និងអំពើធ្វើអាជីវកម្មលើមនុស្ស ដើម្បីធ្វើនីតិសម្បទា និងលើកកំពស់ការគោរព ប្រពៃណីជាតិល្អ ការការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការការពារសុខភាពនិងសុខុមាលភាពរបស់ប្រជាជន។
Learn more -
អនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍
- ប្រភេទ: ច្បាប់អន្តរជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ២១-ធ្នូ-១៩៦៥
- ប្រភពព័ត៌មាន: អង្គការសហប្រជាជាតិ
អនុសញ្ញានេះ មានគោលបំណង ដើម្បីលើកកម្ពស់ និងជម្រុញឲ្យមានការគោរពសិទិ្ធ និងសេរីភាពជាមូលដ្ឋានចំពោះមនុស្សគ្រប់រូប ដោយគ្មានការ រើសអើងពូជសាសន៍ ភេទ ភាសា ឬសាសនាឡើយ។
Learn more -
ក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ២០០៣
- ប្រភេទ: ច្បាប់ជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ៥-មិថុនា-២០០៣
- ប្រភពព័ត៌មាន:
បណ្តឹងរដ្ឋប្បវេណី មានគោលបំណងឲ្យតុលាការដោះស្រាយវិវាទរដ្ឋប្បវេណីដោយផ្អែកលើច្បាប់ ដើម្បីការពារសិទិ្ធរបស់បុគ្គលឯកជន។ សិទិ្ធរបស់ មនុស្សគ្រប់រូប ត្រូវតែធានាក្នុងការទទួលបានការជំនុំជម្រះដោយតុលាការ នៅក្នុងបណ្តឹងរដ្ឋប្បវេណី។
Learn more