ព្រឹត្តិការណ៍ប្រារព្ធរួចហើយ

  • Monitor Cascade Training at Pur Sat on 21-22/06/18

    ចាប់ផ្ដើម : ២១-មិថុនា-២០១៧

    • ស្ថានភាព: Completed
    • អ្នករៀបចំ: ម.ស.ម.ក

    នៅថ្ងៃទី២១ និង ២២ខែមិថុនា ឆ្នាំ២០១៧ គម្រោងធុរកិច្ច និងសិទិ្ធមនុស្ស និងគម្រោងសុវត្ថិភាពកាន់កាប់ដីធ្លី របស់ ម.ស.ម.ក បានចុះឃ្លាំមើលវគ្គបណ្តុះបណ្តាលអំពីការតស៊ូមតិ និង ធុរកិច្ច និងសិទិ្ធមនុស្ស ដែលរៀបចំឡើងដោយគ្រូបង្គោលរបស់សហគមន៍ដីធ្លី នៅវត្តថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមចំនួន ២៤នាក់ ស្ត្រីចំនួន ១៨នាក់។

    ទាញយក(EN)
  • Monitor Cascade Training at Tumnop Thmey village, Tropheang Tav commune, Anglong Veng district, Oddo

    ចាប់ផ្ដើម : ៣-ឧសភា-២០១៧

    • ស្ថានភាព: Completed
    • អ្នករៀបចំ: ម.ស.ម.ក

    នៅថ្ងៃ ៣ខែមិថុនា ឆ្នាំ២០១៧ គម្រោងធុរកិច្ច និងសិទិ្ធមនុស្ស និងគម្រោងសុវត្ថិភាពកាន់កាប់ដីធ្លី របស់ ម.ស.ម.ក បានចុះឃ្លាំមើលវគ្គបណ្តុះបណ្តាលអំពីការតស៊ូមតិ និង ធុរកិច្ច និងសិទិ្ធមនុស្ស ដែលរៀបចំឡើងដោយគ្រូបង្គោលរបស់សហគមន៍ដីធ្លី នៅវត្តភូមិទំនុបថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានអ្នកចូលរួមចំនួន ២៧នាក់ ក្នុងនោះស្ត្រីចំនួន ១២នាក់។

    ទាញយក(EN)
  • Research Mission to Oddar Mean Chay and Pursat on 23/4-01/5/2017

    ចាប់ផ្ដើម : ២៤-មេសា-២០១៧

    • ស្ថានភាព: Completed
    • អ្នករៀបចំ: ម.ស.ម.ក

    ក្រុមការងារគម្រោងធុរកិច្ចនិងសិទិ្ធមនុស្សនៃ ម.ស.ម.ក បានចុះសិក្សាស្រាវជ្រាវពីករណីវិវាទដីធ្លីរវាង ប្រជាពលរដ្ឋនិងក្រុមហ៊ុន ស្ករអង្គរ (Angkor Sugar) នៅសង្កាត់កូនគ្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ និងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន អឹម ឌី អេស (MDS) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧។

    ទាញយក(EN)
  • Conducted a research at Bu Sra, Mondulkiri on 27-30/03/2017

    ចាប់ផ្ដើម : ២៧-មីនា-២០១៧

    • ស្ថានភាព: Completed
    • អ្នករៀបចំ: ម.ស.ម.ក

    ក្រុមការងារគម្រោងធុរកិច្ចនិងសិទិ្ធមនុស្សនៃ ម.ស.ម.ក បានចុះសិក្សាស្រាវជ្រាវពីករណីវិវាទដីធ្លីរវាង ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង និងក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី (Socfin-KCD) នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

    ទាញយក(EN)
  • Press Conference on B.Keila, at MPP on 07/03/17

    ចាប់ផ្ដើម : ៧-មីនា-២០១៧

    • ស្ថានភាព: Completed
    • អ្នករៀបចំ: MPP

    នៅព្រឹកថ្ងៃទី០៧ខែ មីនា ឆ្នាំ២០១៧ សាលារាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មានស្តីពីដំណើរការវិវឌ្ឍន៍ចុងក្រោយនៃដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងសហគមន៍បុរីកីឡា។

    ទាញយក(EN)
  • CSOs Met the first Commission of NA on 22/2/2017

    ចាប់ផ្ដើម : ២២-កុម្ភៈ-២០១៧

    • ស្ថានភាព: Completed
    • អ្នករៀបចំ: NGO forum

    នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ក្រុមអង្គការសង្គមស៊ីវិលបានជួប និងស្នើសុំគណៈកម្មការទី១នៃរដ្ឋសភា ពិនិត្យ ទៅលើជម្លោះដីធ្លី ចំនួន ៨ គឺករណីភូមិឡពាងខេត្តកំពង់ឆ្នាំង ករណីបឹងប្រាំខេត្តបាត់ដំបង ករណី UDG ខេត្តកោះកុង ករណីស្ករអំពៅនៅខេត្តកោះកុង កំពង់ស្ពី ឧត្តរមានជ័យ និងព្រះវិហារ ករណីទំនប់វារីអគ្គិសនីសេសានក្រោម ២ ខេត្តស្ទឹងត្រែង ករណីភូមិប្រមេរុនៅខេត្តព្រះវិហារ ករណីថ្នល់រថភ្លើង និងករណី OCIC នៅរាជធានីភ្នំពេញ។

    ទាញយក(EN)
  • A mission to Thma Da Commune, Pur Sat on 03-05/04/2017

    ចាប់ផ្ដើម : ៧-កុម្ភៈ-២០១៧

    • ស្ថានភាព: Completed
    • អ្នករៀបចំ: Cooporation CCHR with NGOs forum, ADHOK and CLEC

    កាលពីថ្ងៃទី ០៣ ដល់ ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៧ គម្រោងធុរកិច្ច និងសិទិ្ធមនុស្ស នៃ ម.ស.ម.ក បានសហការជាមួយអង្គការដៃគូរួមមាន NGO Forum, ADHOC និង CLEC ចុះធ្វើបច្ចុប្បន្នភាពព័ត៌មានជុំវិញទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ និងក្រុមហ៊ុន អ៊ឹម.ឌី.អេស ខូ.អិល.ធី.ឌី”។

    ទាញយក(EN)
  • ទំនួលខុសត្រូវក្នុងការគោរពសិទ្ធិមនុស្សរបស់សាជីវកម្មក្នុងវិស័យដីធ្លី

    ចាប់ផ្ដើម : ១៧-វិច្ឆិកា-២០១៦

    • ស្ថានភាព: Completed
    • អ្នករៀបចំ: ម.ស.ម.ក

    នៅថ្ងៃព្រហស្បតិ៏ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានកម្មវិធីវិទ្យុមួយដែលមានប្រធានបទនិយាយអំពី " ទំនួលខុសត្រូវក្នុងការគោរពសិទ្ធិមនុស្សរបស់សាជីវកម្មក្នុងវិស័យដីធ្លី "។វាគ្មិននៅក្នុងកម្មវិធីនេះមានលោក ណូ មីស្សី ជាមន្ត្រីពត៌មាន និងតស៊ូមតិ និងលោក នី ចាន់ឌី ជាមេធាវី មកពីក្រុមហ៊ុនផ្នែកច្បាប់។ លោក ប៊ុត វណ្ឌី ជាអ្នកសម្របសម្រួល។

  • វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការតស៊ូមតិ និងសិទ្ធិរបស់អ្នក និងធុរកិច្ច និងសិទ្ធិមនុស្ស

    ចាប់ផ្ដើម : ១៩-តុលា-២០១៦

    • ស្ថានភាព: Completed
    • អ្នករៀបចំ: ម.ស.ម.ក

    វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការតស៊ូមតិ និងសិទ្ធិរបស់អ្នក និងធុរកិច្ច និងសិទ្ធិមនុស្ស’’ប្រព្រឹត្តទៅថ្ងៃទី ១៩ ដល់២១ ខែតុលា ឆ្នាំ២០១៦ នៅភ្នំពេញ

  • វគ្គ​បណ្តុះ​បណ្តាលអំពី​គោលការណ៍​ណែនាំ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​

    ចាប់ផ្ដើម : ២៧-មិថុនា-២០១៤

    • ស្ថានភាព: Completed
    • អ្នករៀបចំ: ម.ស.ម.ក

    វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់សហជីព និងសមាជិក សង្គម ស៊ីវិលផ្សេងៗទៀតចំនួន ៣១ នាក់។

    ទាញយក(KH)
  • កម្មវិធីវិទ្យុ​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្សអំពី "​សេរីភាព​សហជីព និងការ​គំរាម​កំហែង" ផ្សាយ​ផ្ទាល់ពីម៉ោង ១១ព្រឹក នៅ​ថ្ងៃទី៣០ ខែ​មេសា ឆ្នាំ​២០១៤

    ចាប់ផ្ដើម : ៣០-មេសា-២០១៤

    • ស្ថានភាព: Completed
    • អ្នករៀបចំ: CCHR Business and Human Rights Project

  • កម្មវិធីវិទ្យុ​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្សអំពី

    ចាប់ផ្ដើម : ២៦-មីនា-២០១៤

    • ស្ថានភាព: Completed
    • អ្នករៀបចំ: ម.ស.ម.ក

  • 1
  • 2(current)
  • 3