-
សិក្ខាសាលាស្ដីពី “កាតព្វកិច្ចរបស់រដ្ឋ និងការត្រួតពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស
ចាប់ផ្ដើម : ៣០-ឧសភា-២០១៩
- ស្ថានភាព: Completed
- អ្នករៀបចំ: CCHR’s Business and Human Rights Project
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ គម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិកម្ពុជា បានរៀបចំអង្គសិក្ខាសាលាស្ដីពី “កាតព្វកិច្ចរបស់រដ្ឋ និងការត្រួតពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស” នៅខេត្តកំពត ដែលមានការអញ្ជើញចូលរួមមកពីតំណាងក្រុមហ៊ុន ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលផ្ដោតសំខាន់ទៅលើគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្ដីពីធុរកិច្ច និងសិទ្ធិមនុស្ស និងការត្រួតពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស។ អ្នកចូលរួមបានចែករំលែកនូវបញ្ហាប្រឈមនានា និងដំណើរការនៃដំណោះស្រាយរបស់ធុរកិច្ចនៅក្នុងការគោរពសិទ្ឌិមនុស្ស។ គោលបំណងនៃអង្គសិក្ខាសាលានេះ គឺបង្កើននូវសមត្ថភាពដល់ធុរកិច្ចដែលប្រតិបត្តិការនៅកម្ពុជាទាំងអស់អោយអនុវត្តតាមបទដ្ឋានសិទ្ធិមនុស្សនៅក្នុងគោលការណ៍ធុរកិច្ចរបស់ពួកគេ។
-
កិច្ចប្រជុំបណ្ដាញស្ដីពី “ធុរកិច្ច និងសិទ្ធិមនុស្ស”
ចាប់ផ្ដើម : ២៩-ឧសភា-២០១៩
- ស្ថានភាព: Completed
- អ្នករៀបចំ: Business and Human Right OHCHR Project
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ គម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិកម្ពុជា បានរៀបចំកិច្ចប្រជុំបណ្ដាញស្ដីពី “ធុរកិច្ច និងសិទ្ធិមនុស្ស” សម្រាប់សហគមន៍ដីធ្លី ព្រៃឈើ បរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស ដែលអញ្ជើញមកពី៩សហគម៏នៅក្នុងខេត្តកំពត។ កិច្ចប្រជុំបណ្ដាញនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងដំណើរការដំណោះស្រាយបញ្ហាដីធ្លី និងផ្ដល់ឱកាសអោយសកម្មជនទាំងនោះអាចបង្កើតបណ្ដាញជាមួយគ្នាដើម្បីការពារសិទ្ធិរបស់ពួកគេ។
-
បេសកកម្មស្រាវជ្រាវ ដើម្បីជួបប្រជុំជាមួយប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធក្នុងទំនាស់ដីធ្លី
ចាប់ផ្ដើម : ១៦-ឧសភា-២០១៩
- ស្ថានភាព: Completed
- អ្នករៀបចំ: Business and Human Right OHCHR Project
កាលពីថ្ងៃទី១ ដល់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារគម្រោងកម្មវិធី ធុរកិច្ច និងសិទិ្ធមនុស្ស របស់ ម.ស.ម.ក បានចុះបេសកកម្មទៅខេត្តមណ្ឌលគិរី ខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ដើម្បីជួបប្រជុំជាមួយបុគ្គលមួយចំនួន ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លី និងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការលើទំនាស់ដីធ្លី រួមទាំងមន្ត្រីសាធារណៈថ្នាក់មូលដ្ឋាន ថ្នាក់ស្រុក និងថ្នាក់ខេត្ត។ ក្រុមការងារក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន សុកហ្វិន ខេស៊ីឌី និងក្រុមហ៊ុន អឹម ឌី អេសថ្មដា អេស អ៊ី ហ្សិត ខូ អិល ធីឌី ផងដែរ។ បេសកកម្មនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការប្រមូលព័ត៌មានអំពីទំនាស់ដីធ្លីទាំង ៣ ករណី រវាងជនជាតិដើមភាគតិច ពូនង និងក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី នៅឃុំ ប៊ូស្រា ខេត្តមណ្ឌលគិរី ទាក់ទងនឹងសម្បទានដីសេដ្ឋកិច្ចមួយកន្លែង។ រីឯករណីមួយទៀតគឺទំនាស់ដីធ្លីរវាងអ្នកភូមិក្នុង ឃុំកូនគ្រៀល ពាក់ព័ន្ធនឹងអតីតសម្បទានដីសេដ្ឋកិច្ចដែលបានផ្តល់ឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន មិតធ័រ ភូល នៅខេត្តឧត្តរមានជ័យ និងករណីចុងក្រោយគឺជាករណីទំនាស់ដីធ្លីរវាងអ្នកភូមិក្នុងឃុំ ថ្មដា ខេត្តពោធិ៍សាត់ ជាមួយនិងក្រុមហ៊ុន អឹម ឌី អេសថ្មដា អេស អ៊ី ហ្សិត ខូ អិល ធីឌី ទាក់ទងនឹងតំបន់សេដ្ឋកិច្ចពិសេស។
-
ការចុះទៅមូលដ្ឋាននៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាមួយអង្គការដៃគូរ
ចាប់ផ្ដើម : ២២-មីនា-២០១៩
- ស្ថានភាព: Completed
- អ្នករៀបចំ: Co-organized with AAC, NGO Forum, ADHOC, and Green Vision
កាលពីថ្ងៃទី២០ និង ២១ ខែមីនា ឆ្នាំ២០១៩ តំណាងរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជារួមជាមួយតំណាងអង្គការដៃគូបានជួបប្រជុំជាមួយប្រជាពលរដ្ឋសហគមន៍ដីធ្លី និងអាជ្ញាធរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីប្រមូលព័ត៌មានថ្មីៗអំពីដំណើរការដោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន ១៥ គ្រួសារ និងតំបន់សេដ្ឋកិច្ចពិសេស អ៊ឹម.ឌី.អេស ថ្មដា អេស អ៊ី ហ្សិត ខូ.អិល.ធី.ឌី។
ទាញយក(KH) -
កិច្ចប្រជុំបណ្ដាញស្ដីពីធុរកិច្ច និងសិទ្ធិមនុស្
ចាប់ផ្ដើម : ១៤-មីនា-២០១៩
- ស្ថានភាព: Completed
- អ្នករៀបចំ: Business and Human Right OHCHR Project
នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ គម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលឧបត្ថម្ភដោយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានរៀបចំកិច្ចប្រជុំបណ្ដាញស្ដីពីធុរកិច្ច និងសិទ្ធិមនុស្សក្នុងគោលបំណងពិភាក្សាចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងដំណោះស្រាយដីធ្លី និងបច្ចុប្បន្នភាព ព្រមទាំងផ្ដល់ឱកាសជូនសកម្មជន ដីធ្លី ជនជាតិដើមភាគតិច ព្រៃឈើ បរិស្ថាន និងសិទ្ធិមនុស្សអាចបង្កើតបណ្ដាញជាមួយនឹងអ្នកពាក់ព័ន្ធនានាដើម្បីការពារសិទ្ធិរបស់ពួកគេ។
-
តំណាងរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានជួបប្រជុំជាមួយប្រជាសហគមន៍ដីធ្លី និងសហគមន៍ជនជាតិដើមភាគតិចនៅខេ
ចាប់ផ្ដើម : ១៣-មីនា-២០១៩
- ស្ថានភាព: Completed
- អ្នករៀបចំ: Business and Human Right OHCHR Project
កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ តំណាងរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានជួបប្រជុំជាមួយប្រជាសហគមន៍ដីធ្លី និងសហគមន៍ជនជាតិដើមភាគតិចនៅខេត្តក្រចេះ ដើម្បីស្វែងយល់ពីបច្ចុប្បន្នភាពជុំវិញការវិវឌ្ឍន៍នានានៃបញ្ហារបស់សហគមន៍រងផលប៉ះពាល់ដីធ្លី និងរួមទាំងស្ថានភាពសិទ្ធិសេរីភាពមូលដ្ឋានរបស់ពួកគាត់។ ក្នុងជំនួបនោះ ក្រុមការងារបានធ្វើការស្ទាបស្ទង់ពីតម្រូវការរបស់សហគមន៍ និងទទួលមតិឆ្លុះបញ្ជាំងពីសហគមន៍អំពីការបំពេញតួនាទីរបស់អង្គការសង្គមស៊ីវិលឱ្យបានល្អប្រសើរបំផុតផងដែរ។
ទាញយក(KH) -
កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ តំណាងរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានជួបប្រជុំជាមួយស
ចាប់ផ្ដើម : ១៥-កុម្ភៈ-២០១៩
- ស្ថានភាព: Completed
- អ្នករៀបចំ: Business and Human Right Project
កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ តំណាងរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានជួបប្រជុំជាមួយសហគមន៍ដីធ្លី និងសហគមន៍នេសាទនៅខេត្តព្រះស៊ីហនុ និងខេត្តកំពត ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពសេរីភាពជាមូលដ្ឋាន និងសិទិ្ធដីធ្លីរបស់ពួកគាត់ និងបញ្ហាដទៃទៀតដែលពួកគាត់កំពុងប្រឈម។ ក្នុងជំនួបនោះ ក្រុមការងារក៏បានធ្វើការស្ទាបស្ទង់ពីតម្រូវការរបស់ សហគមន៍ និទទួលមតិត្រឡប់ពីសហគមន៍អំពីការបំពេញតួនាទីរបស់អង្គការសង្គមស៊ីវិលឱ្យបានប្រសើរបំផុតផងដែរ។
-
សិក្ខាសាលាស្ដីអំពី “សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងធុរកិច្ចនិងសិទ្ធិមនុស្ស”
ចាប់ផ្ដើម : ២៩-មិថុនា-២០១៨
- ស្ថានភាព: Completed
- អ្នករៀបចំ: CCHR and OHCHR
គម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឧបត្ថម្ភដោយសហភាពអឺរ៉ុប តាមរយៈការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានរៀបចំវគ្គសិក្ខាសាលាស្ដីអំពី “សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងធុរកិច្ចនិងសិទ្ធិមនុស្ស” ដែលមានការអញ្ជើញធ្វើបទបង្ហាញដោយ អ្នកស្រី គាត បូផល មន្រ្ដីសិទ្ធិមនុស្ស នៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា៖ តំណាងអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅភ្នំពេញ។
ទាញយក(EN) ទាញយក(KH) -
តំណាងមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា និងតំណាង អង្គការ អាក់សិនអេតកម្ពុជា បានជួបប្រជុំជាមួយអាជ្ញាធរខេត្តឧ
ចាប់ផ្ដើម : ៧-មិថុនា-២០១៨
- ស្ថានភាព: Completed
- អ្នករៀបចំ: CCHR and AAC
កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ តំណាងមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា និងតំណាង អង្គការ អាក់សិនអេតកម្ពុជា បានជួបប្រជុំជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យនៅសាលាខេត្តឧត្តរមានជ័យ។ យោងតាមព័ត៌មានដែលទទួលបានពីការប្រជុំនោះ បញ្ជាក់ថា ប្រជាពលរដ្ឋជាង ៤០០គ្រួសារ ដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្កអំពៅដ៏ធំមួយរបស់ប្រទេសថៃ ឈ្មោះ មីតធ័រ ភូល នឹងទទួលបានដីកសិកម្មតាមរយៈសម្បទានដីសង្គមកិច្ចនៅលើដីដែលក្រុមហ៊ុន មីតធ័រ ភូល បានដកខ្លួនចេញតាំងពីខែឧសភា ឆ្នាំ២០១៥។
ទាញយក(EN) -
កាតព្វកិច្ចរបស់រដ្ឋ និងការត្រួតពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស
ចាប់ផ្ដើម : ២៥-ឧសភា-២០១៨
- ស្ថានភាព: Completed
- អ្នករៀបចំ: BHR
គម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឧបត្ថម្ភដោយសហភាពអឺរ៉ុប តាមរយៈការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានរៀបចំវគ្គសិក្ខាសាលាស្ដីអំពី “កាតព្វកិច្ចរបស់រដ្ឋ និងការត្រួតពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស” ដែលមានការអញ្ជើញធ្វើបទបង្ហាញស្ដីពីកាតព្វកិច្ចរបស់រដ្ឋដោយ ឯកឧត្ដម ស៊ា ម៉ៅ សមាជិកនៃគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា៖ តំណាងក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ សាលារាជធានីភ្នំពេញ តំណាងក្រុមហ៊ុន និងតំណាងអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារ សែន ហាន ភ្នំពេញ។
ទាញយក(EN) -
វគ្គឆ្លុះបញ្ចាំងក្រោយរៀនវគ្គ បណ្តុះបណ្តាលគ្រូបង្គោល
ចាប់ផ្ដើម : ៥-មីនា-២០១៨
- ស្ថានភាព: Completed
- អ្នករៀបចំ: CCHR-BHR Project
កាលពីថ្ងៃច័ន្ទ ទី០៥ និងថ្ងៃអង្គារទី ០៦ ខែ មិនា ឆ្នាំ២០១៨ គម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់ ម.ស.ម.ក សហការជាមួយគម្រោងសុវត្ថិភាពកាន់កាប់ដីធ្លី របស់ ម.ស.ម.ក បានរៀបចំវគ្គឆ្លុះបញ្ចាំងក្រោយរៀនវគ្គ បណ្តុះបណ្តាលគ្រូបង្គោល នៅរាជធានីភ្នំពេញ ។ វគ្គនេះមានអ្នកចូលរួមចំនួន២៤ នាក់ ក្នុងនោះ ស្ត្រីចំនួន១២នាក់។
ទាញយក(EN) ទាញយក(KH) -
វគ្គបណ្ដុះបណ្ដាលសហគមន៍
ចាប់ផ្ដើម : ៣០-សីហា-២០១៧
- ស្ថានភាព: Completed
- អ្នករៀបចំ: CCHR’s Business and Human Rights and Land Tenure Security Projects
ថ្ងៃទី៣០ និង ៣១ ខែសីហា ឆ្នាំ២០១៧ គម្រោងធុរកិច្ច និងសិទិ្ធមនុស្ស និងគម្រោងសុវត្ថិភាពកាន់កាប់ដីធ្លី របស់ ម.ស.ម.ក បានចុះឃ្លាំមើលវគ្គបណ្តុះបណ្តាលអំពីការតស៊ូមតិ និង ធុរកិច្ច និងសិទិ្ធមនុស្ស ដែលរៀ បចំឡើងដោយគ្រូបង្គោលរបស់សហគមន៍ដីធ្លី នៅសាលា បឋមសិក្សា រំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមចំនួន ៣៧ នាក់ ស្ត្រីចំនួន ២០ នាក់។
ទាញយក(EN) ទាញយក(KH)