សិទ្ធិមនុស្ស គឺជាសិទ្ធិជាសកល ដែលមនុស្សគ្រប់រូបមាន។ ការអភិវឌ្ឍន៍នៅក្នុងវិស័យឧស្សាហកម្មបានបណ្តាលឲ្យសិទ្ធិទាំងនេះត្រូវ រងនូវឥទ្ធិពលដោយសារតែសកម្មភាព នានារបស់វិស័យឯកជន ដែលមានន័យថា នៅពេលបច្ចុប្បន្ននេះ គ្រប់ធុរកិច្ចទាំងអស់ត្រូវមាន ទំនួលខុសត្រូវក្នុងការគោរពសិទ្ធិមនុស្ស។ ការបំពេញនូវការទទួលខុសត្រូវនេះពុំមែនគ្រាន់តែជាការតម្រូវតាមផ្លូវច្បាប់ និងសីលធម៌ ប៉ុណ្ណោះទេប៉ុន្តែវាក៏ធ្វើឲ្យធុរកិច្ចទទួលបានលទ្ធផលល្អផងដែរ។
គេហទំព័រនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការប្រមែប្រមូលធុរកិច្ច តួអង្គសង្គមស៊ីវិ រាជរដ្ឋាភិបាលកម្ពុជា(“រដ្ឋាភិបាល”) និងសាធារណជនទាំងអស់ធ្វើការរួមគ្នាក្នុងការលើកកម្ពស់ និងជំរុញឲ្យមានការប្តេជ្ញាចិត្តដ៏វិជ្ជមានរបស់ធុរកិច្ចចំពោះបញ្ហាសិទ្ធិ មនុស្ស។ គោលដៅរបស់យើងគឺដើម្បីលើកកម្ពស់ការយល់ដឹងឲ្យបានប្រសើរជាងមុនកិច្ចសន្យាប្រកបដោយផ្លែផ្កា និងកិច្ចសហ ប្រតិបត្តិការដ៏ស្និទ្ធស្នាលរវាងគ្រប់ភាគី ដោយសារតែអ្នកទាំងនោះធ្វើការ ដើម្បីឈានទៅសម្រេចឲ្យបាននូវការគោរព សិទ្ធិមនុស្សកាន់តែប្រសើរឡើងនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៩៦មក ឧស្សាហកម្មកាត់ដេរនៅកម្ពុជាបានក្លាយទៅជាប្រភពចំណូលខាងការនាំចេញដ៏ធំដែលផ្តល់កម្លាំងពលកម្ម ដល់ប្រជាពលរដ្ឋខ្មែរប្រមាណជាជាង ៦០០.០០០នាក់នាពេលបច្ចុប្បន្ននេះ។ ហេតុដូច្នេះ ឧស្សាហកម្មកាត់ដេរ បានក្លាយជាគោល ដៅរបស់យើងដើម្បីបង្កើននូវសកម្មភាពតាមដាន ដើម្បីធានាថា ធុរកិច្ចទាំងឡាយមានការយល់ដឹង អំពីការទទួល ខុសត្រូវរបស់សាជីវកម្មចំពោះសង្គម។ អាស្រ័យដូចនេះ ការបង្កើន ការអនុវត្តរបស់រដ្ឋ និងសាជីវកម្ម ចំពោះគោល ការណ៍ណែនាំ របស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស (“គោលការណ៍ណែនាំ”)នៅក្នុងឧស្សាហកម្ម កាត់ដេរ គឺជាកម្ម វត្ថុដ៏ចម្បងរបស់យើងចាប់តាំង ពីឆ្នាំ២០១២។
នៅលើគេហទំព័រនេះ លោកអ្នកអាចស្វែងរកទិន្នន័យអំពីប្រភពធនធានផ្សេងៗ ព័ត៌មាន ព្រឹត្តិការណ៍ និងបណ្តាដៃគូនានា ដែលធ្វើការ លើកកម្ពស់ការយល់ដឹង និងការគោរពសិទ្ធិមនុស្សរបស់ធុរកិច្ចនៅកម្ពុជា ជាពិសេស ទាក់ទងនឹងវិស័យកាត់ដេរ ព្រមទាំងស្វែងយល់ អំពីគោលការណ៍នៃសេចក្តីថ្លែងការណ៍ និងធុរកិច្ចមួយចំនួន ដែលបានប្តេជ្ញាក្នុងការអនុវត្ត។
-
កាលបរិច្ឆេទ
២៥-ធ្នូ-២០២០ ប្រភពព័ត៌មាន
ម.ស.ម.កគណនេយ្យភាពសាជីវកម្មចំពោះការរំលោភបំពានលើសិទ្ធិដីធ្លី
ថ្ងៃនេះទី២៥ ខែធ្នូ ឆ្នាំ២០២០ ម.ស.ម.ក ចេញផ្សាយកំណត់ត្រាសង្ខេបស្តីពីធុរកិច្ច និងសិទ្ធិមនុស្សដែលមានចំណងជើង “គណនេយ្យភាពសាជីវកម្មចំពោះការរំលោភបំពានលើសិទ្ធិដីធ្លី”។ កំណត់ត្រាសង្ខេបនេះពិនិត្យលើបញ្ហាប្រឈមនានាក្នុងការធ្វើឱ្យសាជីវកម្មទទួលខុសត្រូវចំពោះការរំលោភ...
អានបន្ត -
កាលបរិច្ឆេទ
៩-ធ្នូ-២០២០ ប្រភពព័ត៌មាន
វីអូឌីមេបក្សមួយទៀតត្រូវបានដកតំណែងពីឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ បីថ្ងៃក្រោយដកខ្លួនពី...
មេដឹកនាំគណបក្សនគរប្រជាធិបតេយ្យ លោក ចាន់ យ៉េត ត្រូវបានរដ្ឋាភិបាលសម្រេចដកចេញពីសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំបក្សនេះ បានប្រកាសដកខ្លួនចេញពីដំណើរការដោះស្រាយវិវាទដីធ្លីមួយនៅខេត្តបន្ទាយមានជ័យ។
អានបន្ត -
កាលបរិច្ឆេទ
៩-ធ្នូ-២០២០ ប្រភពព័ត៌មាន
វីអូឌីអាជ្ញាធរខេត្តមណ្ឌលគិរី ព្រមានវិធានការផ្លូវច្បាប់ចំពោះអ្នករំលោភយកដីភ្នំដោះក្រមុំ
អាជ្ញាធរខេត្តមណ្ឌលគិរី បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលរំលោភយកដីមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចនៅភ្នំដោះក្រមុំ ខណៈអាជ្ញាធររកឃើញមានប្រជាពលរដ្ឋមួយចំនួនបានទៅឈូសឆាយទន្ទ្រានយកដីនៅតំបន់នោះ។
អានបន្ត -
កាលបរិច្ឆេទ
៨-ធ្នូ-២០២០ ប្រភពព័ត៌មាន
វីអូឌីគណបក្សមួយថាឈប់លូកដៃរឿងជម្លោះដីធ្លីមួយនៅខេត្តបន្ទាយមានជ័យ ខណៈមន្ត្រីទីស្តីការថាអាជ្ញ...
ក្នុងលិខិតមួយចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ប្រធានគណបក្សនគរប្រជាធិបតេយ្យ លោក ចាន់ យ៉េត និងសហការី បានប្រកាសឈប់លូកដៃក្នុងរឿងជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋ នៅភូមិបឹងជង្រុក និងតំបន់៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តទៅទៀតហើយចាប់ពីថ្ងៃនេះទ...
អានបន្ត -
កាលបរិច្ឆេទ
៧-ធ្នូ-២០២០ ប្រភពព័ត៌មាន
RFAអ្នកមានជម្លោះដីធ្លី ១២នាក់ ចូលបង្ហាញខ្លួន នៅអធិការដ្ឋានស្រុកស្រែអំបិល តាមការកំណត់របស់តុលាការពីបទញុះញង់បង...
ក្រុមពលរដ្ឋមានជម្លោះដីធ្លីចំនួន ១២នាក់ នៅខេត្តកោះកុង ដែលជាប់បណ្ដឹងពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម នាំគ្នាចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បន្ទាប់ពីសាលាដំបូងខេត្តនេះ ដាក់ពួកគាត់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាក...
អានបន្ត -
កាលបរិច្ឆេទ
៣-ធ្នូ-២០២០ ប្រភពព័ត៌មាន
RFAពលរដ្ឋមណ្ឌលគិរីជាង ២០០គ្រួសារ ស្នើអាជ្ញាធរដកហូតដីព្រៃដែលអ្នកមានអំណាចរំលោភយក
ជនជាតិដើមភាគតិចព្នងជាង២រយគ្រួសារ រស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងកើតទុក្ខមិនខុសចិត្ត ករណីអ្នកមានឥទ្ធិពល បានយកពលរដ្ឋជាខែល ឃុបឃិតគ្នាជាមួយអាជ្ញាធរជំនាញធ្វើប្លង់រឹងដោយស្ងាត់ៗ ប៉ះចំដីព្រៃសហគមន៍ទំហំ ១២ហិកតារ ដែលអ្នកភូមិអាស្រ័យផលចិញ្ចឹមជីវិត។ ប៉ុន្តែ...
អានបន្ត -
កាលបរិច្ឆេទ
១-ធ្នូ-២០២០ ប្រភពព័ត៌មាន
RFAពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចិន កំពុងប្រឈមបញ្ហាជាមួយអាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារ
ជនជាតិដើមភាគតិចកួយមួយគ្រួសារ ក្នុងចំណោមជនជាតិដើមភាគតិចរាប់ពាន់គ្រួសារទៀតរស់នៅខេត្តព្រះវិហារ ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅចិន បានបង្ហាញពីទុក្ខវេទនា និងភាពអយុត្តធម៌ជាច្រើនកើតឡើង ក្រោយពីរដ្ឋាភិបាលបានវិនិយោគដីឱ្យក្រុមហ៊ុនចិនហេងហ្វូ (He...
អានបន្ត -
កាលបរិច្ឆេទ
២៧-វិច្ឆិកា-២០២០ ប្រភពព័ត៌មាន
វីអូឌីលោក ស ខេង បារម្ភពីការបាត់បង់ធនធានធម្មជាតិ ខណៈតំបន់ការពារនៅរងការកាប់បំផ្លាញ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញការព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិ ខណៈលោកថា ព្រៃឈើនៅតំបន់ការពារមួយចំនួននៅតែបន្តទទួលរងការកាប់បំផ្លាញនិងការទន្ទ្រានដីយកធ្វើកម្មសិទ្ធិ។ ការព្រួយបារម្ភនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការពង...
អានបន្ត -
កាលបរិច្ឆេទ
២៧-វិច្ឆិកា-២០២០ ប្រភពព័ត៌មាន
RFAតុលាការមណ្ឌលគិរីគ្រោងបើកសវនាការកាត់ក្តីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាក់ទិនបទល្មើសព្រៃឈើ
តុលាការខេត្តមណ្ឌលគិរី គ្រោងបើកសវនាការ ជំនុំជម្រះសំណុំរឿងបទល្មើសព្រៃឈើដែលជនជាតិដើមភាគតិចព្នង១៦ នាក់ រួមទាំងមន្ត្រីសង្គមស៊ីវិលម្នាក់ ប្តឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក យន់ សារ៉ោម ពីបទកាប់រានដីព្រៃខុសច្បាប់ និងមិនប្ដឹងបរិហារបទល្មើសឧក្រិដ្ឋ និងមជ្ឈិមដោយ...
អានបន្ត -
កាលបរិច្ឆេទ
២៦-វិច្ឆិកា-២០២០ ប្រភពព័ត៌មាន
ខេមបូឌាដេលីពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីស្នើទៅ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមកុំចាត់ទុកពួកគាត់ជាសត្រូវ
ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីជាច្រើន នៅខេត្តព្រះសីហនុ ផ្ញើសារព្រមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្នថា សូមកុំចាត់ទុកពួកគាត់ ជាសត្រូវ និងចោទពួកគាត់ថា ជាជនអនាធិបតេយ្យចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ឬដីឯកជនមានម្ចាស់ កម្មសិទ្ធិ ដោយខុសច្បាប់...
អានបន្ត -
កាលបរិច្ឆេទ
២៥-វិច្ឆិកា-២០២០ ប្រភពព័ត៌មាន
ខ្មែរថាមអាជ្ញាធរខេត្តសៀមរាបគំរាមចាត់វិធានការតាមផ្លូវច្បាប់លើសំណង់ខុសច្បាប់
អាជ្ញាធរខេត្តសៀមរាបបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលមិនបានរុះរើសំណង់ដែលកំពុងទន្ទ្រានយកដីដែលត្រូវការដើម្បីតំឡើងប្រព័ន្ធលូ។ ប្រព័ន្ធលូគឺជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវថ្មីចំនួន ៣៨ នៅក្នុងខេត្តសៀមរាប។ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានអោយដឹង...
អានបន្ត -
កាលបរិច្ឆេទ
២៥-វិច្ឆិកា-២០២០ ប្រភពព័ត៌មាន
RFAសង្គមស៊ីវិលចាត់ទុកការសម្រេចរបស់លោក ហ៊ុន សែន កាត់ដីគម្របព្រៃឈើជាង ៤០ហិកតារនៅខេត្តព្រះសីហនុឱ្យកូន...
មន្ត្រីអង្គការសង្គមស៊ីវិល រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាត់ឆ្វៀលដីគម្របព្រៃឈើជាង៤០ហិកតារនៅខេត្តព្រះសីហនុទៅឱ្យកូនរបស់លោកចំនួន២នាក់និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត។ ពួកគេព្រួយបារម្ភថា ទង្វើរបស់រដ្ឋាភិបាលនេះ ជាការធ្វើឱ្យហិនហោចសម្បត្តិជាតិ ហើយ...
អានបន្ត