សំណួរតែងតែ​ត្រូវបាន​លើក​ឡើង​ជាញឹក​ញាប់

តើសិទ្ធិមនុស្សមានន័យយ៉ាងដូចម្តេច?

សិទ្ធិមនុស្ស គឺជាសិទ្ធិជាមូលដ្ឋានដែលមនុស្សគ្រប់រូបមានសិទ្ធិទទួលបាន។ សិទ្ធិមនុស្ស គឺជាបទដ្ឋានអន្តរជាតិ សម្រាប់បុគ្គលគ្រប់រូបដែលត្រូវទទួល បាននូវការ ប្រព្រឹត្តមកលើខ្លួនដោយសមភាព និងសេចក្តីថ្លៃថ្នូរ។

តើអ្វីទៅជាសហគ្រាសពាណិជ្ជកម្ម?

សហគ្រាសពាណិជ្ជកម្ សំដៅទៅលើធុរកិច្ចទាំងអស់ទាំងជាទំរង់ឆ្លងដែន និងទំរង់ផ្សេងទៀត ដោយមិនគិតពីវិស័យ ឬប្រទេស ដែលសហគ្រាស ពាណិជ្ជកម្មនោះតាំងនៅ ឬធ្វើប្រតិបត្តការ និងដោយមិនគិតពីទំហំ ទំរង់ ឬរចនាសម្ព័ន្ធសហគ្រាសពាណិជ្ជកម្មឡើយ។

តើធុរកិច្ច និងសិទ្ធិមនុស្ស ខុសប្លែកគ្នាពីការទទួលខុសត្រូវចំពោះសង្គមរបស់សាជីវកម្មយ៉ាង ដូចម្តេច?

នៅក្នុងអតីតកាល សហគ្រាសពាណិជ្ជកម្មនានា មាននិន្នាការដោះស្រាយបញ្ហាសង្គម តាម រយៈកម្មវិធីទទួលខុសត្រូវរបស់សាជីវកម្មចំពោះ សង្គម (CSR) របស់ខ្លួន។ ការទទួលខុសត្រូវរបស់ សាជីវកម្ម ចំពោះសង្គមជារឿយៗត្រូវបានគេមើលឃើញថា ជាវិធីមួយដែលឧស្សាហកម្មបញ្ចូល កង្វល់អំពីសេដ្ឋកិច្ច សង្គម និងបរស្ថាន ទៅក្នុងសកម្មភាពការងារ របស់ខ្លួន។ ទោះជាដូច្នេះក្តី គំនិតផ្តួចផ្តើមជាច្រើនរបស់ការទទួលខុសត្រូវ របស់សាជីវកម្មចំពោះសង្គមបានធ្វើឡើងតាមការជ្រើសរើស មានលក្ខណៈអាដហុក និងមានត្រឹមតែសកម្មភាពមនុស្ស ធម៌។ វាផ្អែកលើអ្វី ដែលក្រុម ហ៊ុនជ្រើសរើសយកមកដោះស្រាយតាមការចង់បានរបស់ខ្លួន។ ផ្ទុយទៅវិញ ការគោរពសិទ្ធិមនុស្ស មិនមែនជាការធ្វើឡើងតាមការស្ម័គ្រចិត្តនោះទេ។ ការគោរពសិទ្ធិ មនុស្ស តម្រូវនូវការប្តេជ្ញាចិត្តពីធុរកិច្ច។ ក្របខ័ណ្ឌសិទ្ធិមនុស្ស ផ្តល់នូវការទទួលស្គាល់ជាសាកល ការគិតគូរជាចម្បងដល់ប្រជាពលរដ្ឋចំពោះផលប៉ះពាល់សង្គម និងបរិស្ថានរបស់ធុរកិច្ច។ ដើម្បី សម្រេចបានការ ទទួលខុសត្រូវរបស់ខ្លួនក្នុងការគោរពសិទ្ធិមនុស្សមានការរំពឹងទុកថា សហគ្រាសពាណិជ្ជកម្ម អនុវត្តគោលនយោបាយ ដើម្បីទប់ស្កាត់ និងដោះស្រាយ ចំពោះផលអវិជ្ជមានជាសក្តានុ ពល និងជាក់ស្តែងកើតចេញមកពីសកម្មភាពរបស់ខ្លួន។

តើអង្គការសហប្រជាជាតិបានដោះស្រាយយ៉ាងដូចម្តេច ចំពោះធុរកិច្ច និងសិទ្ធិមនុស្ស?

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្តួចផ្តើមអោយមាននូវ “គ្លូបលកំផែក” ដោយស្ម័គ្រចិត្តមួយនៅក្នុងឆ្នាំ ២០០០ ជាវេទិកាពិភពលោក ដែល ប្រមូលផ្តុំនូវការជួបប្រជុំគ្នារបស់ ធុរកិច្ចទាំងឡាយ និងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ ផ្នែកកម្មករ និងសង្គមស៊ីវិលដើម្បី គាំទ្រដល់ សិទ្ធិមនុស្ស ពលកម្ម បរិស្ថាន និងប្រឆាំងអំពើពុករលួយ។ ក្នុងឆ្នាំ ២០០៥ គណៈកម្មា ធិការរបស់អង្គការសហប្រជាជាតិ (ក្នុងឆ្នាំ ២០០៦ ជំនួសដោយ ក្រុមប្រឹក្សាសិទ្ធិមនុស្ស) បានតែង តាំងសាស្ត្រាចារ្យ ចន រ៉ាក់គី ជាតំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកលើ បញ្ហាសិទ្ធិមនុស្ស និងសាជីវកម្មឆ្លងដែន និងសហគ្រាសពាណិជ្ជកម្មផ្សេងទៀត។ អាណត្តិការងារត្រូវបានប្រគល់ដល់រូបគាត់ ដើម្បីធ្វើការកំណត់ និងស្រាយបំភ្លឺបទដ្ឋាននានាអំពី ការទទួលខុសត្រូវ និងគណនេយ្យភាពសាជីវកម្មចំពោះសិទ្ធិមនុស្ស រាប់បញ្ចូលទាំងតួនាទីរបស់រដ្ឋ ផងដែរ។ អ្នកតំណាងពិសេសបានស្នើឡើងនូវក្របខ័ណ្ឌគោលនយោបាយស្តីពី “ការការពារ ការគោរព និងដំណោះស្រាយ” ដែលក្រុម ប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិបានស្វាគមន៍ជាឯកច្ឆ័ន្ច ក្នុងឆ្នាំ២០០៨។ ក្របខ័ណ្ឌរួមមានសរសរទ្រូងបី គឺ៖ រដ្ឋមានតួនាទីការពារប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សដោយភាគីទីបីរាប់បញ្ចូលទាំងសហ គ្រាសពាណិជ្ជកម្ម តាមរយៈគោលនយោបាយបទបញ្ជា និងសេចក្តីសម្រេច។ ការទទួលខុសត្រូវរបស់សាជីវកម្មក្នុងការគោរពសិទ្ធិមនុស្ស ដែលមានន័យថា សហគ្រាស ពាណិជ្ជកម្មទាំងឡាយ គួរតែធ្វើសកម្មភាព ដោយយកចិត្តទុកដាក់បំផុត ជៀសវាងការរំលោភ បំពានលើសិទ្ធិអ្នកដទៃ និងដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសកម្មភាពរបស់ខ្លួន។ សេចក្តីត្រូវការឲ្យទទួលបានការដោះស្រាយ កាន់តែទូលំទូលាយ ឡើងសម្រាប់ជនរងគ្រោះនៃអំ ពើរំលោភបំពានទាក់នឹងធុរកិច្ច ទាំងតាមប្រព័ន្ធយុត្តិធម៌ និងក្រៅប្រព័ន្ធយុត្តិធម៌។

តើគោលការណ៍ណែនាំគឺជាអ្វី?

គោលការណ៍ណែនាំ គឺជាសំណុំនៃគោលការណ៍ចំនួន ៣១ ដែលគាំទ្រដល់ការអនុវត្តន៍ក្រប ខ័ណ្ឌគោលនយោបាយ របស់អង្គការសហប្រជាជាតិ ស្តីពី “ការការពារ ការគោរព និងដំណោះស្រាយ”។ គោលការណ៍ណែនាំមានមូលដ្ឋានលើសរសរទ្រូងបីគឺ “ការការពារ ការគោរព និងដំណោះស្រាយ”។ គោលការណ៍ណែនាំនេះជាផលិតផល ដែលកើតចេញពីការសិក្សា ស្រាវជ្រាវ និងការពិគ្រោះយោបល់យ៉ាងទូលំទូលាយ រយៈពេលប្រាំមួយឆ្នាំ ដែលមានការចូលរួមពី សំណាក់រដ្ឋាភិបាល សមាគម និងសហគ្រាសពាណិជ្ជកម្ម សង្គមស៊ីវិល បុគ្គល និងសហគមន៍ដែល រងផលប៉ះពាល់ និងវិនិយោគិន។ ពួកគេគូសបញ្ជាក់ អំពីវិធានការទាំងឡាយដែលរដ្ឋនានាគួរតែចាត់ ឡើង ដើម្បីជំរុញឧ្៝យធុរកិច្ចទាំងឡាយ គោរពសិទ្ធិមនុស្សផ្តល់គម្រោងដល់ធុរកិច្ចទាំងឡាយអោយ បានដឹង នឹងអោយបង្ហាញអោយគេឃើញថា ពួកគេគោរពសិទ្ធិមនុស្ស និងកាត់បន្ថយហានិភ័យ នៃការបង្កឧ្៝យមាន ឬការរួមចំណែកធ្វើឧ្៝យអន្តរាយដល់សិទ្ធិមនុស្ស និង បង្កើតនូវខ្នាតរង្វាស់សំរាប់អ្នក ដែលពាក់ព័ន្ធ ដើម្បីវាយតម្លៃអំពីការគោរពសិទ្ធិមនុស្សរបស់ធុរកិច្ច។ គោលការណ៍ទាំងនេះក៏មាន ចែងអំពីអ្វី ដែលទាំងរដ្ឋ និងសហគ្រាសពាណិជ្ជកម្មគួរតែធ្វើ ដើម្បីធ្វើអោយប្រសើរឡើងដល់ការ ទទួលបាននូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព សម្រាប់បុគ្គលទាំងឡាយណា ដែល សិទ្ធិរបស់ខ្លួនត្រូវបានរំលោភបំពាន។